ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ឆ្មក់បង្ក្រាបសារធាតុញៀន ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១ និង ៣០ នាទី នៅចំណុចមន្ទីរពេទ្យប៉ាស្ទ័រ ផ្លូវលំ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននោះ មាន៖
ទី១-ឈ្មោះហេង គឹមដាណែត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរជាអ្នកជួញដូរ។
ទី២-ឈ្មោះ ឡំ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជសតិខ្មែរ។
ទី៣-ឈ្មោះ ហេង ឆៃដែន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅក្នុងភូមិ១សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន១៥កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ ដបភ្ជាប់ជាមួយទុយោសម្រាប់ជក់គ្រឿងញៀនចំនួន២ ទូរស័ព្ទ ម៉ាកNokia1280 ចំនួន១ គ្រឿង និងដែកកេះចំនួន២ដើម។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ដោយ៖ រ៉ារ៉ា