ចាប់ខ្លួនអ្នកចែកចាយថ្នាំញៀនបានម្នាក់ និងកំពុងបន្តតាមមចាប់មេក្លោងធំយកមកផ្តន្ទាទោស

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖សមត្ថកិចស្រុកឧដុង្គបានធ្វើការបង្ក្រាបជនសង្ស័យចែកចាយថ្នាំញៀនបានម្នាក់ និងកំពុងបន្តតាមរកចាប់មេក្លោងម្នាក់ទៀត។ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី10.2.2016 ម៉ោង16.30នាទី

លោកវរសេនីយ៍ត្រី ពីង ពៅអធិការរងទទួកបន្ទុកព្រហ្មទណ្ឌបានអោយដឹងថា កម្លាំងអធិការដ្ឋានបានចុះល្បាតក្នុងមុលដ្ឋាននៅលើផ្លូវលំភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧដុង្គ ប្រទេះឃើញជនសង្សយ័ចែកចាយថ្នាំញៀន ឃាត់ឆែកឃើញថ្នាំ1កញ្ចប់ ទូរស័ព្ទចាស់1គ្រឿង ម៉ូតូម៉ាកសង់កូរ៉េ 1គ្រឿង ពីឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ   បានយកថ្នាំញៀនបន្តពីឈ្មោះ ធឿន ថេត ប្រុសអាយុ២៣ឆ្នាំនៅភូមិចិន
ដាំម្លូ ឃុំវាំងចាស់ ជាមេចែកចាយធំ។

នៅព្រឹកថ្ងៃទី១១កុម្ភៈនេះដែរលោកវរសេនីយ៏ត្រីពីងពៅអធិការរងបានសុំយោបល់ពីលោកអធិការក៏ដូចជាស្នងការនគរបាលខេត្តគឺលោកឧត្តមសេនីយ៍ទោ កែវ ពិសី ដើម្បីឈានទៅដល់ការចាប់ខ្លួនឈ្មោះ ធឿន ថេត យកមកផ្តន្តាទោសតាមច្បាប់៕

IMG-20160211-WA0001

IMG-20160211-WA0002

...

ដោយ៖ សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print