កម្លាំងចម្រុះបានចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជិះម៉ូតូធំស្រែកឡូឡានៅពេលយប់ នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះធេីរដ្ឋបាល និងរិតបណ្តឹងការអនុវត្តច្បាប់ចរាចណ៍នៅលេីដងផ្លូវជាតិលេខ៧៨ត្រួតពិនិត្យការបេីកបរយានយន្តគ្រប់ប្រភេទដែលគ្មានកញ្ចក់ និងមួកសុវត្ថិភាព ដឹកនាំដោយលោកមឿង សារិទ្ធនាយការិយាល័យចរាចណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលខេត្តក្រោមការចង្អុលបង្ហាញពីលោកស្នងការនគបាលខេត្តឃាត់បានម៉ូតូរាប់រយគ្រឿងភាគច្រេីនជាម៉ូតូស៊េរីទំនេីបៗជាកូនអ្នកមាននិងកូនរបស់អ្នកមានបុណ្យស័ក្តិធំក្នុងខេត្តរតនគិរីនេះ។

ការចុះអនុវត្តនេះបានធ្វេីឡេីងរាងរាល់យប់ចាប់ពីម៉ោង០៥ល្ងាចរហូតដល់ម៉ោង១១យប់ប្រទះឃេីញភាគច្រេីនជាម៉ូតូធំក្មេងស្ទាវនិងក្មេងសិស្សសាលាដែលតែងជិះនៅពេលយប់បំពងសំលេងស្រែកហ៊ោរកញ្រ្ជវជាក្រុមៗបង្ករការភ័យខ្លាចនិងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋស្ទេីរពាសពេញក្រុងបានលុងតាមដងផ្លូវសាធារណៈនិងជាកូនអ្នកធំក្នងខេត្តតែម្តង។

ការចុះត្រួតពិនិត្យអនុវត្តន៍ច្បាប់ចរាចរណ៍នោះបានធ្វេីការផាកពិន័យទៅលេីអ្នកបេីបរយានយន្តគ្រប់ប្រភេទដូចជាវាស់ជាតិអាលកុលរថយន្តដែលអ្នកបេីបរមិនពាក់ខ្សែក្រវាត់ និងគ្មានប័ណ្ណបេីកបរ និងម៉ូតូអត់ស្លាកលេខនិងមិនពាក់មួកសុវត្ថិភាពជាពិសេសការចរាចរណ៍និងប្រេីប្រាស់គ្រឿងញៀនទៀតផង។

ជាក់ស្តែងយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦នេះកម្លាំងសមត្ថកិច្ចបានធ្វេីការឃាត់បានម៉ូតូគ្រប់ប្រភេទចំនួន៨០គ្រឿងអ្នកបេីកបរដែលអត់មួកសុវត្ថិភាពម៉ូតូអត់ស្លាកលេខនិងលេីសជាតិអាលកុល។

មន្ត្រីនគរបាលចរាចរផ្លូវគោកបានឱ្យដឹងថា ក្នុងពេលឃាត់បានម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍នោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីកំណត់ហេតុផាកពិន័យ និងណែនាំធ្វេីកិច្ចសន្យាឱ្យត្រឡប់ទៅវិញភ្លាមៗដែរក្នុងនោះក៏មានការបាញ់វាស់កំណត់ល្បឿនការបេីកបរយានយន្តគ្រប់ប្រភេទផងដែរ។

នៅក្នុងក្រុងបានលុងនេះក៏គេសង្កេតឃេីញមានសកម្មភាពចរាចរយានយន្តមួយចំនួននៅមិនទាន់មានការគោរពច្បាប់ចរាចរណ៍នៅឡេីយដូចជារថយន្តធុនធំ ដឹកដី ដឹកថ្ម និងដីខ្សាច់យីឌុបខ្លះ និងរថយន្តស៊េរីទំនេីបអាងខ្លួនមានអំណាចរំលោភលេីអទិភាពអ្នកដទៃ និងក្មេងទំនើងជិះម៉ូតូស៊េរីទំនេីបក្មេងសិស្សសាលាបំពងសំលេងកែច្នៃបំពុងសុីម៉ាំងបង្កការភ្ញាក់ផ្អេីលដល់អ្នកដទៃទៀតផងនៅមិនទាន់ឃេីញមានការបង្ក្រាបនៅឡេីយដែរ តែប្រជាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងបន្តធ្វេីការរិតបណ្តឹងលេី ករណីនេះបន្តទៀតមិនខាន ដេីម្បីទទួលបាននូវពាក្យស្លោក៩ចំណុចភូមិ-ឃុំមានសុវត្ថភាពលេីការធ្វេីចរាចរណ៍លេីដងផ្លូវនេះផងដែរ៕

IMG-20160211-WA0070

IMG-20160211-WA0066

IMG-20160211-WA0068

IMG-20160211-WA0069

IMG-20160211-WA0065

...

ដោយ៖ វុទ្ធ ឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print