ខេត្តសៀមរាប៖ រថយន្តដឹកត្រីមួយគ្រឿងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ដោយសារបើកបរក្នុងល្បើនលឿនដូចហោះ ទៅបុកក្លោងទ្វារវត្ដពួក ខណៈព្យាយាមបើករត់បន្ទាប់ពីបើជ្រុលទៅកៀក្មេងជិះកង់ ប៉ុន្តែនៅក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ។
ហេតុកាណ៍នេះកើតឡើងនៅម៉ោង៨យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅឃុំពួក ស្រុកពួក ខេត្ដសៀមរាប ស្ថិតនៅជាប់របងវត្ដពួកចាស់ ។
មន្ដ្រីនគរបាលស្រុកពួកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្ត Camryពណ៌ស្លែពាក់ស្លាកលេខ សៀមរាប2A-3997បើកដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុបានកៀរក្មេងស្រីមា្នក់ជិះកង់ស្របទិសគ្នាបណ្ដាលអោយរងរបួសស្រាលនិងខូចខាត់កង់ទាំងស្រុងផងដែរ ។
សមត្ថកិច្ចដដែលបានបន្តទៀតថា ចំពោះអ្នកបើកបររថយន្តក្រោយពេលកៀរក្មេងស្រីអោយរងរបួសរួចហើយ បានបង្កើនល្បឿនរថយន្ត ដើម្បីបើករត់គេចខ្លួន ពេលបានបុករីការទឹកបណ្ដាលអោយបែកកង់មុខខាងស្ដាំមិនតែប៉ុណ្ណោះ ប៉ុន្ដែអ្នកបង្ករូបនោះមិនបានឈប់ គិតតែបន្ថែមល្បឿរត់ទៅទៀត តែសំណាងអាក្រក់ជ្រុលចង្កូតទៅបុកខ្លោងទ្វារវត្តពួកធ្វើអោយរថយន្តផ្ទុះឆេះសន្ធៅសន្ធៅតែម្ដង ចំណែកអ្នកបើកបរបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
នៅក្នុងនោះគេបានឃើញមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះជួយអន្តរាគមន៍បាញ់ពន្លត់បានទាំងស្រុងផងដែរ។សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ មឿន វ័យ អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប។
បច្ចុប្បន្នទាំងរថយន្តបង្ករនិងកង់របស់ជនរងគ្រោះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកពួកនាំយកទៅរក្សាទុករងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយ ៕
ដោយ៖ ជានិរន្ដរ៍