តើ “ពិធី​អន្ទងព្រលឹង” ដែលជាជឿតៗគ្នាតាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ននៅតែមានឥទ្ធិពលឬទេ ហើយគេធ្វើឡើងដើម្បីអ្វី?

ចែករំលែក៖

ភ្នំពេញ រឿងពិធីអន្ទងព្រលឹងបើតាមការជឿតៗគ្នារបស់ចាស់បុរាណ​ ​ពីមួយជំនាន់ទៅមួយជំនាន់តែងតែ​​មានជំនឿទៅលើរឿងបែបអបិយជំនឿជាច្រើនដូចជា៖អមនុស្សការបន់ស្រន់អារុក្ខអារក្សអ្នកតាខ្មោចព្រាយបិសាចជាដើម។យ៉ាងណាមិញ រហូតមកទល់ពេលនេះគ្មានអ្នកវិទ្យាសាស្ត្រណាអាចបញ្ជាក់បានថាជំនឿទាំងនេះ ​​ពិតឬយ៉ាងណាតែវាក៏នៅតែមានឥទ្ធិពលមកលើផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែររហូតមកទល់នឹងពេលបច្ចុប្បន្ននេះផងដែរ។

បើ​​តាមចាស់បុរាណបានឲ្យដឹងថាពិធីអន្ទងព្រលឹងនេះមានច្រើនបែបច្រើនយ៉ាង​​ចំណែកឯការរៀបចំ ​​ក៏មានការខុសគ្នាទៅតាមគ្រូដែលរៀបចំពិធីនោះដូចគ្នា​​ដែរ ព្រោះពិធីអន្ទងព្រលឹងនេះ គឺជាជំនឿបែបអរូបីយមួយ​ ​តាំងពីបុរាណកាលមកម្ល៉េះ ហើយ​​ក៏មានប្រជាពលរដ្ឋ​​ នៅតាម​​ទីជនបទក្នុង​​តំបន់ ភូមិស្រុក​​មួយចំនួនក៏នៅតែមានជំនឿនិងរៀបចំធ្វើ​​នៅពិធីមួយ​​នេះឡើងមកផងដែរ

បើតាមលោកវង្សមុនី រយដាវសាវឌី ដែលសព្វថ្ងៃលោកជាគ្រូ ដែលមានចំណេះដឹងខាងផ្លូវងងឹតបានឲ្យដឹងថាសម្រាប់លោករបៀបធ្វើពិធី​​អន្ទងព្រលឹងនេះគឺលោកប្រើភ្លើងទានជំនួសធូបហើយរបៀបក្នុងកា​​​រអន្ទងនោះគឺត្រូវតែមាននៅ គ្រឿងដង្វាយចំនួនមុខដូចជា​ ​ពោតល្ងសណ្តែកក្រហម សណ្តែកខៀវស្រូវសាលី ត្រឡាចល្ពៅផ្កាម្លិះ៧ភួង ផ្លែឈើ៧មុខ ហើយពេលដែលរៀបគឺត្រូវមានភ្លើងទានដោយប្រើទានក្រអូបដើម អុជដើម្បីបំភ្លឺភ្លើងជ័យ អន្ទងព្រលឹងនោះមកនិយាយសួរនាំជាដើម

លោកវង្សមុនី រយដាវសាវឌី ក៏ប៉ុន្តែប្រសិនបើធ្វើពិធីអន្ទងព្រលឹងនោះ ឲ្យមកចូលឬសង្កត់អ្វីមួយគឺត្រូវ ប្រើទានដើម ហើយក្នុងនោះគឺត្រូវមានទានក្រអូបមួយគូរ ដែលគេហៅថាទានពន្លឺជ័យសិរីសួស្តី វេលាល្អ​​ បន្ថែមពីនេះទៀតសោតនៅពេលដែលកំពុងតែរៀបចំពិធីអន្ទង់ព្រលឹង ​​គឺត្រូវតែបិទភ្លើងទាំងអស់ហើយក៏ទាមទារឲ្យមាន​​ភាពស្ងប់ស្ងាត់បំផុតគឺមិនអាចឲ្យមានអ្វីមករំខាននោះទេ

ជាមួយគ្នានោះក៏ត្រូវមានអំបោះឆៅមួយគូទៀតដើម្បីទុក​​ចងធ្វើជាខ្សែសីមា គឺដើម្បី​​ការពារកុំឲ្យវិញ្ញាណនោះ ខ្ចាត​​ខ្ជាយព្រលឹង ហើយការអន្ទងព្រលឹងនេះដែរ ក៏ដើម្បី ហៅវិញ្ញាណណាមួយ មកជួប សួរនាំ បញ្ហា រឿងរ៉ាវមួយចំនួន ដែលអ្នកនៅរស់មិនអស់ចិត្ត ឬក៏ហៅជួយជាដើម មិនមែនមានន័យថា វិញ្ញាណទាំងអស់ ដែលអន្ទងមក សុទ្ធតែអាក្រក់ ឃោឃៅទេ ហើយអ្នកខ្លះ ក៏អន្ទងព្រលឹងដាក់តុក្កតា ដើម្បីជាការរកស៊ី មានបានផងដែរ។

គួរបញ្ជាក់ថា ​​នេះគ្រាន់តែជាជំនឿមួយក្នុងចំណោមជំនឿជាច្រើនផ្សេងៗទៀតរបស់ចាស់ពីជំនាន់ដើម​​ ដូច្នេះសម្រាប់អ្នកអានទាំងអស់អាចជឿឬមិនជឿគឺទៅតាមការគិត និងការពិចារណា​​ របស់មនុស្សម្នាក់ៗ។តែគ្រប់យ៉ាងគឺសុទ្ធតែមាននៅដើមទង​​និងរឿងរ៉ាវផ្សេងដែលចាស់បុរាណលោកធ្លាប់ជួបប្រទះទើបបានជាជំនឿនេះនៅតែបន្តរហូតមកទល់សព្វថ្ងៃ​​បែបនេះ តែយ៉ាងណាមិញបើមិនទាន់ជួបនិងមិនទាន់ឃើញកុំទាន់ជឿ ​​តែ​​ថាបើមិនជឿក៏សូមកុំប្រមាថដូចគ្នាផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print