លោកស្រី ហ៊ុន ម៉ាណា អោយក្រុមការងារតាមរកស្រ្តីចំណាស់មានជម្ងឺទឹកនោមផ្អែមដែលគេដឹកយកមកទម្លាក់ចោលមុខវត្តវង្កុដបុរីយកមកព្យាបាលជូនគាត់ដោយមិនបាច់ចំណាយប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីអ្នកជំងឺទឹកនោមផ្អែម និងលើសឈាមម្នាក់ត្រូវបានគេដឹកចេញពីមន្ទីរពេទ្យទំនើបមួយក្នុងរាជធានីភ្នំពេញ តាមរយៈម៉ូតូកង់៣ ហើយយកទៅដាក់ចោលនៅវត្តវង្កដ្ឋបុរី តាមមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលាម៉ោងជាង៣រសៀលថ្ងៃទី១០ មករា ២០១៦ ដោយសារតែគាត់ក្រីក្រគ្មានលុយព្យាបាលនោះ ត្រូវបានទទួលនូវការអាណិតអាសូរពីលោកស្រី ហ៊ុន ម៉ាណា បុត្រី របស់សម្តេចតេជោ ហ៊ុន សែន និងតម្រូវអោយក្រុមការងារធ្វើកិច្ចការងារនេះជាបន្ទាន់ជួយយកស្រ្តីរូបនោះមកពិនិត្យព្យាបាល។

លោក ភ័ណ្ឌ សុផល និពន្ធនាយករង កាសែត«នគរវត្ត»នៃមជ្ឈមណ្ឌលព័ត៍មាន«នគរវត្ត»បានប្រាប់«នគរដ្រេហ្គន»អោយដឹងថាៈ លោកស្រី ហ៊ុន ម៉ាណា បានអោយក្រុមការងាររបស់គាត់ទាក់ទងមកលោកដើម្បីសហការគ្នាស្រាវជ្រាវរកកន្លែងស្នាក់នៅស្រ្តីមានជម្ងឺទឹកនោមផ្អែមនោះ ធ្វើយ៉ាងណាបានយកគាត់មកព្យាបាលនៅភ្នំពេញ ជាមួយក្រុមការងារគ្រូពេទ្យរបស់លោកស្រី។

លោក ភ័ណ្ឌ សុផល បានបន្តថាៈ លោកស្រី ហ៊ុន ម៉ាណា មានមនោសញ្ចេតនាខ្ពស់ណាស់ជាមួយបងប្អូនប្រជាពលរដ្ឋដោយកាយវិការសប្បុរសធម៍ និងធ្លាប់អោយក្រុមការងារគាត់ខលមកលោកកាលបើមាន ព៍ត៍មាន កាសែត គេហទំព័រ ទស្សនាវដ្តី ឬ ហ្វេសប៊ុក«នគរវត្ត»ចុះផ្សាយពីជីវិតជីវភាពជនក្រីក្រទៅដល់កន្លែងកើតហេតុពិតៗនោះ ។

គួររំលឹកថាៈ ស្រ្តីវ័យចំណាស់មានជម្ងឺទឹកនោមផ្អែម ត្រូវបានគេឃើញដេកនៅមុខវត្តវង្កដ្ឋបុរីកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៦កន្លងទៅ ហើយមានគេបានជួបអ្នកជំងឺនោះមែន…គាត់ប្រាប់ថា គាត់ឈ្មោះជា ចាន់នី អាយុ៥៦ឆ្នាំ ជាអ្នកជំងឺទឹកនោមផ្អែម និងលើសឈាមសម្រាកព្យាបាលនៅអគារ A បន្ទប់លេខ៦ នៃមន្ទីរពេទ្យទំនើបមួយ… ប៉ុន្តែដោយសារគាត់ក្រីក្រគ្មានលុយព្យាបាលគេក៏បណ្តេញចេញ គឺយកម៉ូតូកង់៣ (តុក តុក) ដឹកគាត់ទៅដាក់ចោលនៅវត្តវង្កដ្ឋបុរីតែម្តង ។

គេសង្កេតឃើញស្ត្រីអ្នកជំងឺជា ចាន់នី នេះ រាងកាយហាក់ស្គមបន្តិច និងស្លេកស្លាំង មានអការល្ហិតល្ហៃ និយាយស្តីហាក់រវើរវាយ មិនសូវដឹងខុសត្រូវ ដូច្នេះហើយទើបគេមិនទាន់ជឿលើការនិយាយរបស់គាត់។ មកទល់ពេលនេះពុំទាន់ដឹងថាៈ គាត់បានទៅដល់ទីណា រស់នៅកន្លែងណា ដូច្នេៈបើមានបងប្អូនណាបានដឹង ឬជួបប្រទះមេត្តាជួយផ្តល់ដំណឹងផងតាមទូរស័ព្ទលេខ 097 888 8814 ដើម្បីយកគាត់មកព្យាបាលក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ពីលោកស្រី ហ៊ុន ម៉ាណា បុត្រីសម្តេចតេជោ នាយករដ្ឋមន្ត្រី ៕

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print