ភ្នំពេញៈបុរសជាជាងផ្សារដែកម្នាក់ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណៈរូបគាត់ឡើងផ្សារដែកបង្កាន់ដៃ យកដែកឡើងទៅលើផ្ទះដើម្បីផ្សារបង្កាន់ដៃនៅជាន់ទី១ដោយមិនបានប្រុងប្រយត្ន័បានប៉ះជាមួយនឹងខ្សែរមេភ្លើងខាងលើបណ្តាលអោយឆក់ធ្លាក់ពីលើមកក្រោមបណ្តាលអោយស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៦ស្ថិតនៅតាមបណ្តោយផ្លូវព្រៃសភូមិប្រការសង្កាត់ព្រៃសខណ្ខដង្កោ។ បុរស់ដែលជាជាងផ្សារដែករងគ្រោះ(ស្លាប់)មានឈ្មោះ ឆោម ភី មានអាយុ៤០ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅភូមិខ្វារសង្កាត់ដង្កោខណ្ខដង្កោដែលមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ប្រភពព័ត៍មានពីកន្លែងកើតហេតុប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានលីដែកមួយដើមឡើងទៅលើផ្ទះ ដើម្បីយកទៅផ្សារបង្កាន់ដៃ ខណៈពេលនោះស្រាប់តែចរន្តអគ្គិសនីមេស្រូបឆក់ជនរងគ្រោះបណ្តាលអោយដួលអុកគូទ ភ្លាមៗនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បាននាំគ្នាលើកជនរងគ្រោះមកខាងក្រោម ដើម្បីយកទៅកប់ក្នុងដីខ្សាច់ ជួយសង្គ្រោះតែជាអកុសលប៉ុន្មាននាទីក្រោមមកជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកអន្តរាគមន៍ដល់កន្លែងើតហេតុនិងបានពិនិត្យមើល ដោយឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គីសនីពិតប្រាកដមែន ។ហើយបានទំនាក់ទំនង់ទៅក្រុមគ្រួសារអោយមកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតតែម្ដង៕ដោយៈជីម ភារ៉ា ដង្កោ