ណាហ្គាវើលបេះដូងសប្បុរស បានឧបត្ថម្ភអង្ករចំនួន ១ តោន ក្នុងរដូវបុណ្យចូលឆ្នាំចិន

ចែករំលែក៖

ភ្នំពេញ៖​ បុគ្គលិកណាហ្គាវើលបានឧបត្ថម្ភ និងចែកអង្ករចំនួន ១ តោន ដល់កុមារមកពីមណ្ឌលកុមារកំព្រាចំនួន ១១ ក្នុងរាជធានីភ្នំពេញក្នុងរដូវបុណ្យចូលឆ្នាំចិនឆ្នាំ ២០១៦។

image

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា​ “រដូវបុណ្យទាន គឺតែងតែនិយាយពីការចែករំលែក។ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ ២០១៦ ណាហ្គាវើលបេះដូងសប្បុរសបានរៀបចំ និងចែកអង្ករចំនួន ១ តោន ដល់មណ្ឌលកុមារកំព្រាចំនួន ១១ នៅក្នុងរាជធានីភ្នំពេញ។ អង្ករដែលបានឧបត្ថម្ភដោយមិត្តរួមការងាររបស់យើងត្រូវបានចែកជូនដល់កុមារកំព្រា និងកុមារក្រីក្រ។ យើងសូមអរគុណដល់បុគ្គលិកណាហ្គាវើលរបស់យើងដែលបានគាំទ្រកម្មវិធីនេះ ហើយយើងសូមជូនពរកុមារ និងសហការីរបស់យើងទទួលបាននូវភាពជោគជ័យ និងរកស៊ីមានបាននៅឆ្នាំថ្មីនេះ”។

លោក ចាន់ សារិន នាយកអង្គការជំនួយនៃក្តីសង្ឃឹមសហគមន៍ បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណដល់ណាហ្គាវើលបេះដូងសប្បុរសអស់ពីចិត្តដែលតែងតែមកលេង និងបានគាំទ្រកុមាររបស់យើង។ កាលបុណ្យណូអែលកន្លងទៅ ពួកគេបានជូនកាដូបុណ្យណូអែលដល់កុមាររបស់យើង។ ហើយឥឡូវនេះ ពួកគេបានបរិច្ចាគអង្ករដល់មណ្ឌលកុមារកំព្រារបស់យើងទៀត។ តាំងនាមឲ្យនាយកអង្គការជំនួយនៃក្តីសង្ឃឹមសហគមន៍ ខ្ញុំបានប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរស ដូចជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគេ។ យើងសូមជូនពរឲ្យបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់នាឆ្នាំថ្មីនេះ”។

លោកស្រី ឃូ សេដ្ឋឈូករត័្ន នាយិកាអង្គការដើមឈើរីករាយ បានមានប្រសាសន៍ថា “បុណ្យចូលឆ្នាំចិនជាច្រើនឆ្នាំកន្លងមកនេះ យើងមិនដែលបានទទួលការឧបត្ថម្ភអ្វីពីក្រុមហ៊ុនឯកជនដល់កុមាររបស់យើងទេ។ ឆ្នាំនេះគឺខុសពីឆ្នាំមុន យើងបានទទួលការឧបត្ថម្ភអង្ករពីណាហ្គាវើលបេះដូងសប្បុរស។ ខ្ញុំមិនដែលរំពឹងថានឹងមាននរណាម្នាក់នឹងមកបំពេញនូវការខ្វះខាតអង្កររបស់យើងឡើយ។ ខ្ញុំសូមអរគុណព្រះជាម្ចាស់ និងសូមកោតសរសើរចំពោះការចូលរួមចំណែកដែលធ្វើឡើងដោយណាហ្គាវើលបេះដូងសប្បុរសចំពោះពួកយើង។ យើងសូមជូនពរក្រុមហ៊ុនណាហ្គាវើល និងបុគ្គលិកទាំងអស់ឲ្យរកស៊ីមានបានរីកចម្រើនទៅមុខឆ្នាំថ្មីនេះ និងហេងហេងទាំងអស់គ្នា”។

អ្នកស្រី ប្រាក់ សុធី ប្រធានមណ្ឌលសមាគមអភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព្រា បានមានប្រសាសន៍ថា “យើងសូមអរគុណដល់បុគ្គលិកណាហ្គាវើលដែលបានបរិច្ចាគអង្ករដល់អង្គការរបស់យើង។ នេះ មានន័យខ្លាំងណាស់ ពីព្រោះពីមុនមកយើងមិនដែលទទួលបានការឧបត្ថម្ភអ្វីមួយក្នុងរដូវបុណ្យចូលឆ្នាំចិនឡើយ។ យើងនឹងចងចាំនូវការចូលរួមចំណែកដែលបានធ្វើឡើងដោយបុគ្គលិកណាហ្គាវើលដល់ពួកយើង។ យើងសូមជូនពរពួកគេទាំងអស់គ្នាឲ្យមានសុខភាពល្អ និងរកស៊ីមានបាននៅឆ្នាំថ្មីនេះ”៕

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print