ឃុំខ្លួនអ្នកស្រវឹងហួសកម្រិត៥នាក់ មានជនជាតិហុល្លង់ម្នាក់ធាក់ទម្លាយទ្វារបង្អួចខូចខ្ទេចខ្ទី

ចែករំលែក៖

ភ្នំពេញ៖ ចាត់ទុកជាបទពិសោធន៍មួយរបស់អ្នកស្រវឹង ពេលបើកបរកុំផឹកគ្រឿងស្រវឹងនាំឲ្យ​លើស ជាតិអាល់កុលត្រូវសមត្ថកិច្ចអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ឃុំខ្លួន និងពិន័យជាប្រាក់ថែមទៀត ។ អ្វីដែលធ្វើឲ្យពួកគាត់ ស្តាយក្រោយនោះ គឺនៅពេលដែលចូល ដល់បន្ទប់ឃុំឃាំងភ្លាមទើបភ្ញាក់ខ្លួន និងស្វាងស្រាចែស ព្រោះតែគិតថាទីនេះមិនមែនជាផ្ទះ​របស់អញ មិនមែនជាគ្រែដេកមានពូកខ្នើយដូចនៅផ្ទះអញ និងមិនមានប្រពន្ធកូននៅក្បែរ ជួយគក់ច្របាច់ ជួយយកម្អួតចាក់ចោលនោះទេ។

ដូចឃើញនៅក្នុងរូបភាពដែលនគរវត្តចុះផ្សាយនៅពេលនេះគឺមានបុរសរសជនជាតិហូឡង់ម្នាក់ត្រូវបាននគរបាលការិយាល័យចរាចរណ៍ រាជធានីភ្នំពេញចាប់ឃុំខ្លួនកាលពី ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ ព្រោះតែផឹកគ្រឿងស្រវឹងហួសកម្រិតរួចបើកបរម៉ូតូតាមផ្លូវ​សាធារណៈ ។

លោក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បុរសជនជាតិហូឡង់រូបនេះឈ្មោះ Niels Heico Come Van Klooster អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ NRB71J130 ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ មានទីលំនៅផ្ទះជួលលេខ១២ ផ្លូវលេខ២៤០ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួន កាលពីយប់រំលងអាធ្រាត្រថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយសាររូបគាត់ មានស្ថានភាពស្រវឹង កម្រិតជាតិអាល់កុល0,94mg/l ខ្យល់ ខណៈជិះម៉ូតូម៉ាក YAMAHA FINO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម 1B-6409 ឆ្លងកាត់គោលដៅត្រួតពិនិត្យ។

លោក សែម គន្ធា បានបន្តថា ពេលឃើញដូច្នេះ សមត្ថកិច្ចឃាត់ខ្លួនមិនឲ្យបន្តដំណើរ​ទៅមុខ ព្រោះខ្លាចគ្រោះថ្នាក់ ក៏ឃាត់ខ្លួន នាំមកបន្ទប់ឃុំឃាំងនៅការិយាល័យចរាចរណ៍​ផ្លូវ​គោកជាមួយអ្នកស្រវឹងហួសកម្រិត៣-៤នាក់ទៀត ស្រាប់តែជននេះបានវាយកម្ទេចសោទ្វារ និងបុកទម្លុះពិដានបណ្តាលឲ្យ រងការខូចខាត​យ៉ាងធ្ងន់ធ្ងរយ៉ាងដំណំ។ លុះព្រឹកឡើងសម្រេចបញ្ជូនមក សាលាដំបូងរាជធានីភ្នំពេញ ដើម្បី​អនុវត្តតាមច្បាប់ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុកទម្លុះពិដាន និងកាត់សោនៅ​ក្នុងបន្ទប់​ឃុំឃាំង របស់សមត្ថកិច្ចបម្រុងរត់គេចខ្លួន។

រហូតដល់រសៀលថ្ងៃដដែលទើប តំណាង​អយ្យការដោះលែងជនជាតិហុល្លង់រូបនេះនិងបានពិន័យជាប្រាក់ចំនួន៤លានរៀល៕

image

image

image

image

image

image

image

ដោយ៖ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print