រថយន្តTUNDRA ស៊េរីទំនើប បើកបុកម៉ូតូត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ហើយម្ចាស់រថយន្តមិនទទួលស្គាល់ថាខ្លួនមិនបានបើកបុក

ចែករំលែក៖

ភ្នំពេញៈយុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ខណះកំពុងតែជិះម៉ូតូមកដល់ចំណុចផ្លូវកែង ក៏ត្រូវបានរថយន្តTUNDRA ស៊េរីទំនើប បើកបុកពីចហៀងពេញទំហឹងធ្វើឲ្យម៉ូតូនិងអ្នកជិះអូសជិត១៥ម៉ែត្រ ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវ៤៥៦ កែងនិងផ្លូវ១២៣ ស្ថិតក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក
TUNDRA ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AQ.8899 បើកបរតាមបណ្ដោយផ្លូវ១២៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណះមកដល់ចំណុចផ្លូវកែងលេខ៤៥៦ ដោយមិនបន្ថយល្បឿនក៏ជ្រុលចង្កូតទៅបុក ម៉ូតូរងគ្រោះម៉ាកស្មាក់វី ពណ៌ក្រហមបិតស្កុតខ្មៅ ពាក់ស្លាកលេខ កំពត 1G.8319 ដែលជិះដោយយុវជនម្នាក់ ទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវ៤៥៦ ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបាក់ជើងស្ដាំម្ខាងរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯម៉ូតូអូសជិត១៥ម៉ែត្រ។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ រថយន្តបង្កបានរយ៉ែថយក្រោយបន្តិច ហើយបានប្រាប់សមត្ថកិច្ចថា ម៉ូតូទេដែលមកបុករថយន្តរបស់គេនោះ តែដោយសារប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញជាក់
ស្ដែងនិងអះអាងថាគឺរថយន្តបង្កនោះពិតជាបុកម៉ូតូពិតប្រាកដមែន។ ក្រោយមកសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនិងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ៖ជីម ភារ៉ា

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print