ការបាន១០ថ្ងៃបាត់ប្រពន្ធចេញពីផ្ទះមិនដឹងទៅណា?

ចែករំលែក៖

ភ្នំពេញ៖ ប្រាប់ថាទៅកន្លែងអត់សក់បងស្រី ពៅ ចាន់ តាំងពីម៉ោង៨ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៦ រហូតដល់រសៀលម៉ោង២ថ្ងៃខែដដែលមិនឃើញអូនវិលត្រឡប់មកផ្ទះជួលវិញ បាត់ដំណឹងអោយឈឹង។

បុរសណូយ សំអូន អាយុ២៥ឆ្នាំ ត្រូវជាប្តីបាននិយាយដូច្នេះប្រាប់អ្នកជិតខាងអោយមេត្តាជួយរក នឹងអោយដំណឹងពីនាងផង ព្រោះខ្លួនមិនដឹងដើររកទីណា បើទូរស័ព្ទខលមិនចូល ទាល់តែសោះ ។

អ្នកស្រី ពៅ ចាន់រឿន អះអាងថា ត្រូវជាបងស្រីបានអោយដឹងថាៈ នាងមានឈ្មោះ អា សឿង ហៅយួន អាយុ ២១ឆ្នាំ មានស្រុកកំណើត ខេត្តស្វាយរៀង ធ្វើការជាកម្មកររោងចក្រ ទើបរៀបការជាមួយបុរស ណូយ សំអូន ជាមន្ត្រីអគ្គីសនី បាន១០ថ្ងៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួលម្តុំ ឡ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ៍យ ។

អ្នកស្រីសំណូមពរដល់បងប្អូនណាបានឃើញឬបានជួបប្រទះមេត្តាជួយផ្តល់ដំណឹងតាមលេខទូរស័ព្ទនេះផង 0979992289 0962665107៕

image

image

image

image

...

ដោយ៖សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print