ខ្សែប្រយុទ្ធ Thomas Muller ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត

ចែករំលែក៖

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិអាល្លឺម៉ង់ Thomas Muller បាន​ក្លាយ​ជា​កីឡាករដំបូងគេដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​អាល្លឺម៉ង់ ក្រោយ​ពី​ក្លិប​ Bayern Munich បំបាក់​ក្លិប BorussiaDortmund ក្នុង​ពាន​ Super Cup អាល្លឺម៉ង់កាល​ពីសប្តាហ៍មុន​។

កីឡាករ​រូប​នេះ​បានឈ្នះ​ពាន​សរុប២៧ពាន ខណៈ​កំណត់ត្រា​ចាស់​កាន់​ដោយ​អតីត​កីឡាករ Bayern Munich ដូច​គ្នា​គឺលោក Bastian Schweinsteiger ដែល​ឈ្នះ​ពាន​សរុប២៦ ហើយបច្ចុប្បន្នគាត់បានចូលនិវត្តន៍ទៅហើយ។

Thomas Muller ដែលមានវ័យ៣១ឆ្នាំហើយបានចំណាយ​ពេញ​មួយ​អាជីព​បាល់ទាត់​ជាង ១២ឆ្នាំ​នៅ​ក្លិប​យក្ស​អាល្លឺម៉ង់Bayern Munich។ចំណោម​ពាន​ទាំង២៧របស់​គេ​នោះ​គឺ​ពានលីគកំពូលអាល្លឺម៉ង់ Bundesliga មាន៩ដង, ពាន FA អាល្លឺម៉ង់៦ដង, ពាន Super Cup អាល្លឺម៉ង់៦ដង, ពាន Champions League និង UEFA Super Cup ២ដង, ពាន World Cup ក៏​ដូច​ជា​ Club World Cup ១ដង។

ឆ្នាំ២០២០​នេះ ជា​ឆ្នាំ​មាស​របស់​ Bayern Munich ដោយ​ក្លិប​មួយ​នេះ​បាន​ឈ្នះ​ពានរហូតដល់ទៅ៥សម្រាប់​ពេល​តែ​មួយ​ឆ្នាំដែលជាប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈ្នះពានច្រើនជាងគេក្នុងមួយរដូវកាល ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print