ខ្សែប្រយុទ្ធ Thomas Muller ក្លាយ​ជា​កីឡាករ​អាល្លឺម៉ង់ដែល​ឈ្នះ​ពាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្រ្ត

ចែករំលែក៖

ខ្សែបម្រើប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Thomas Muller បានក្លាយជាកីឡាករដំបូងគេដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់របស់អាល្លឺម៉ង់ ក្រោយពីក្លិប​ Bayern Munich បំបាក់ក្លិប BorussiaDortmund ក្នុងពាន​ Super Cup អាល្លឺម៉ង់កាលពីសប្តាហ៍មុន

កីឡាកររូបនេះបានឈ្នះពានសរុប២៧ពាន ខណៈកំណត់ត្រាចាស់កាន់ដោយអតីតកីឡាករ Bayern Munich ដូចគ្នាគឺលោក Bastian Schweinsteiger ដែលឈ្នះពានសរុប២៦ ហើយបច្ចុប្បន្នគាត់បានចូលនិវត្តន៍ទៅហើយ

Thomas Muller ដែលមានវ័យ៣១ឆ្នាំហើយបានចំណាយពេញមួយអាជីពបាល់ទាត់ជាង ១២ឆ្នាំនៅក្លិបយក្សអាល្លឺម៉ង់Bayern Munichចំណោមពានទាំង២៧របស់គេនោះគឺពានលីគកំពូលអាល្លឺម៉ង់ Bundesliga មាន៩ដង, ពាន FA អាល្លឺម៉ង់៦ដង, ពាន Super Cup អាល្លឺម៉ង់៦ដង, ពាន Champions League និង UEFA Super Cup ២ដងពាន World Cup ក៏ដូចជា​ Club World Cup ១ដង។

ឆ្នាំ២០២០នេះ ជាឆ្នាំមាសរបស់​ Bayern Munich ដោយក្លិមួយនេះបានឈ្នះពានរហូតដល់ទៅ៥សម្រាប់ពេលតែមួយឆ្នាំដែលជាប្រវត្តិសាស្ត្ររបស់ក្លិបក្នុងការឈ្នះពានច្រើនជាងគេក្នុងមួយរដូវកាល ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print