ខេត្តពោធិ៍សាត់៖ បញ្ហាវិវាទដីធ្លី ជម្លោះក្រុមគ្រួសារ ប្តឹងផ្តល់គ្នា តាមមូលដ្ឋាន នៅតែកើតមាន ហើយការរកដំណោះស្រាយបញ្ចប់ តាមរយៈ គោលនយោបាយ ឈ្នះ ឈ្នះ ពិបាកបំផុតក្នុងការសម្របសម្រួល។ ប៉ុន្តែនៅខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត លោកមានយុទ្ធសាស្ត្រខ្ពស់ ជាមួយទេពកោសល្យ ដឹកនាំ ប្រកបដោយសមត្ថភាព ទាញពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម យល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោកបានបង្កើតវេទិកា ដំណោះស្រាយដីធ្លី ជម្លោះដែលមានក្នុងក្រុមគ្រួសារជូនប្រជាពលរដ្ឋ បានជោគជ័យ ក្នុងគោលនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។
វេទិកានេះ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើម្តងៗតាមមូលដ្ឋានភូមិ-ឃុំ-ស្រុក ចំណាយពេលពី៥ម៉ោង ទៅ៨ម៉ោង ជួបប្រជាពលរដ្ឋមានជម្លោះដោយផ្ទាល់ អាជ្ញាធរពាក់ គូភាគីទាំងសងខាង រកវិធីដោះស្រាយបញ្ចប់ដោយសន្តិវិធី មានម្តង ជាង១០ករណី លើសពីនេះ រហូតដល់១ថ្ងៃ ជាង៨០ករណី ទៅ១០០ករណី។
លោកជាអភិបាលខេត្តគំរូមួយរូប បានយកយន្តការការងារដោះស្រាយវិវាទដីធី បញ្ហាជម្លោះផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈធ្វើវេទិកា ដោះស្រាយដោយផ្ទាល់ ហើយមានប្រសិទ្ធភាព ទៅជាជោគជ័យ មានឈ្មោះបោះសំឡេងគាំទ្រពីប្រជាពលរដ្ឋ ក្នុងនោះសូម្បីតែប្រព័ន្ធផ្សព្វផ្សាយ បណ្តាញទំនាក់ទំនងសង្គម បានយករូបភាព ការផ្សាយផ្ទាល់ពីវិធីសាស្រ្ត
ដោះស្រាយនោះ ទៅបង្ហោះចែកចាយ ហើយអ្នកមើល អ្នកស្តាប់ ចង់បានដំណោះស្រាយបែបនេះ កើតមានតាមបណ្តាខេត្តដទៃទៀត។ ប្រជាពលរដ្ឋយល់ឃើញថា បើអភិបាលខេត្តផ្សេង យកវិធីដោះស្រាយដោយរបៀបនេះ ជាយុទ្ធសាស្ត្រល្អបំផុត ក្នុងការជួយប្រជាពលរដ្ឋ លុបបំបាត់បាន ភាព អយុត្តិធម៍នេះជាដើម។
សូមរម្លឹកថា៖ បើតាមអង្គភាព«នគរដ្រេហ្គន» ធ្លាប់ដឹង តាមដាន និងមានឯកសារនោ គឺនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចូលរួមដោះស្រាយសេចក្តី និងបញ្ហាប្រឈមផ្សេងៗ ជូនដល់ពុកម៉ែបងប្អូន បានចំនួន ១៨ករណី។
នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានចូលរួមដោះស្រាយសេចក្តីនានា ជូនដល់ពុក ម៉ែ បង ប្អូន នៅវេទិកាដោះស្រាយសេចក្តីក្នុងបរិវេណសាលាខេត្តបានជោគជ័យ គ្រប់ករណីទាំងអស់។
នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត បានចូលរួមដោះស្រាយ បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ពុកម៉ែ បងប្អូន ប្រមាណជាង៥៦ករណី។
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ លោកបានបន្តទទួលជួបដោះស្រាយបញ្ហាប្រឈម ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានជាង១០០ករណី ក្នុងនាមជាគ្រួសារតែមួយ។
នៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ លោកបានចូលរួមដោះស្រាយសេចក្តីជូនពុក ម៉ែ បង ប្អូន ប្រជាពលរដ្ឋបាន៦៧ករណី។
ដោយឡែកកាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ លោក បានចុះអន្តរាគមន៍ជួយដល់បងប្អូនប្រជាលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ជាមួយសមត្ថកិច្ច អាជ្ញាធរ មន្ត្រីជំនាញ។
ដោយពិតទៅ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ មានឆន្ទះពិតៗជួយប្រជាពលរដ្ឋក្នុងដោះស្រាយវិវាទ ទុក្ខលកង្វល់ផ្សេងៗ ប្រកបដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ថា៖ មួយរយៈនេះអ្នកក្រុមវាលវែង ជិតភ្នំ១៥០០ ក៏ទន្ទឹមរងចាំអោយលោកអភិបាលខេត្តជួយពួកគាត់ ដែលមានដីស្របច្បាប់ អាស្រ័យផល នៅទីនោះផង បន្ទាប់ពីមានការដើរបិទក្រដាស អោយរុះរើលំនៅដ្ឋាននោះ៕
ដោយ៖ សុខ ខេមរា