បុរសម្នាក់ត្រូវបានគេប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនិងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដោយមិនដឹងថារថយន្ដអ្វីមកបុកស្លាប់បន្សល់ទុកសាកសពឡើងរឹងជាមួយនិងម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ1E-6362 នៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៦ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ​​ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្មាននរណាម្នាក់បានដឹងថាបុរសម្នាក់នេះគ្រោះថ្នាក់ចរាចណ៍ពីពេលណាទេស្រាប់តែប្រទះឃើញដេកស្លាប់នៅលើទ្រូងថ្នល់ជាតិលេខ០៦ រួមជាមួយម៉ូតូ១គ្រឿង បន្ទាប់មកក៍ធ្វើអោយផ្ញាក់ផ្អើរដល់ប្រជាពរដ្ន​​ក៏នាំគ្នាមកមើលឃើញបុរសរងគ្រោះដេកស្លាប់ ដោយសមត្ថកិច្ចសនិដ្ឋានថាប្រហែលជារថយន្ដធំបុក ដោយមានឈាមហូរដាប់ពេញថ្នល់។

តាមប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ឡេង សល់ អាយុ៣៧ឆ្នាំរស់នៅភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ​ខេត្តកំពង់ធំ​ ។ ចំណែករថយន្តបង្កត្រូវបានបើក កិចខ្លួនបាត់ស្រមោល​ ​ ឥឡូវសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង និងស៊ីបអង្កេតយ៉ាង ដុតដៃដុតជើង ដើម្បីចាប់ជនល្មើសអោយចូលខ្លួន មកដោះស្រាយតាមច្បាប់ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនសាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រងចាំការស្រាវជ្រាវ ចាប់ជនបង្កមកដោះស្រាយទៅតាមច្បាប់៕

image

image

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print