សមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចដុតផ្ទះរួចបន្លំជួយពន្លត់

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចដុតផ្ទះគេរួចបន្លំជាអ្នកជួយពន្លត់ភ្លើង ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០១ ខែកម្ភុះ ឆ្នាំ២០១៦ វេលាម៉ោង ១៩ និង៣០នាទី ដែលមានករណីអគ្គីភ័យ ឆេះផ្ទះអ្នកលក់ ឥវ៉ាន់ចាប់ហួយ នៅតំបន់ជើងភ្នំបាក់ខែង១ខ្នង ក្នុងព្រៃឧទ្យានអង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។

ម្ចាស់ផ្ទះឈ្មោះ យូរ យៀប ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរលក់ឥវ៉ាន់ចាប់ហួយ ការខូចខាតរួមមាន ផ្ទះ០១ខ្នងទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានឆេះទាំងស្រុង ម៉ូតូ០១គ្រឿង កង់ ០២គ្រឿងទូរទស្សន៍ចំនួន០២គ្រឿងនិងសម្ភារៈក្នុងផ្ទះទាំងស្រុង ក្រោយត្រួតពិនិត្យកន្លែងកើតហេតុ នគរបាល បានដាក់ការសង្ស័យថា មិនមែនជាករណីឧបត្តិហេតុទេ ក្រោយមក លោកអនុសេនីយ៍ឯក ឈុម សំបាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក សហការណ៍ជា មួយនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកអធិការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ ដោយមានការចង្អុលបង្ហាញ ពីលោកអធិការនៃ អធិការដ្ឋាននគរបាល ក្រុងសៀមរាប នឹងលោកនាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាល ខេត្តសៀមរាប បានបើកការស៊ើប អង្កេត រហូតថ្ងៃទី១១ខែ កុម្ភះឆ្នាំ២០១៦ ដោយមានការឆ្លងយោបល់ពី ព្រះរាជអាជ្ញាសាលាដំបូង ខេត្តសៀមរាបផងនោះ នគរបាលជំនាញបានធ្វើ ការឃាត់ខ្លួនជនសង្ស័យខាងលើ ។

ជនសង្ស័យបានឆ្លើយសារភាពថា កាលពីដើមឆ្នាំ២០១៦ ខ្លួនបានដុតផ្ទះ ជនរងគ្រោះម្តងដែរ តែត្រូវអ្នកជិតខាងជួយពន្លត់ទាន់ បន្ទាប់មកទៀត នៅថ្ងៃទី០១ ខែកម្ភុះ ឆ្នាំ២០១៦ ថ្ងៃកើតហេតុ ខ្លួនបានផឹកស៊ី ជាមួយមិត្តភក្ត្រ័ ចំនួន០៤ នាក់ ក្រោយមកខ្លួនបានក្រោកដើទៅយកដែកកេះ នៅលើគ្រែក្រោម ផ្ទះរបស់ខ្លួន ហើយដើត្រឡប់មកវិញ ដោយពរកូនមកជាមួយផង ពេលមកដល់ផ្ទះជងរងគ្រោះ ជនសង្ស័យ បានខិតដែកកេះ ដុតជញ្ជាំងស្លឹកផ្ទះផ្នែកខាងកើត របស់ជនរងគ្រោះ ពេលដុតឆេះហើយ ជនសង្ស័យក៏ពរកូន ដើមកអង្គុយផឹកជាមួយមិត្តភក្ត្រ័ ធ្វើធម្មតា ក្រោយមក ក៏មានសម្លេងស្រែកឆោឡោថាភ្លើងឆេះផ្ទះ ជនសង្ស័យក៏បានរត់ទៅ ជួយពន្លត់ភ្លើងដែលកំពុងឆេះផ្ទះ របស់រងគ្រោះដែរ ជាមួយអ្នកជិតខាង តែពន្លត់មិនឈ្នះ ទើបបណ្តាលអោយឆេះទាំងស្រុង ទៅ ដោយឡែកដែកកេះ ដែលខ្លួនបាន យកមកធ្វើសកម្មភាព នោះជនសង្ស័យបានវង្វេង ដៃមិនដឹង បាត់ទៅទីណាទេ ។

មូលហេតុដែល បណ្តាលអោយ ជនសង្ស័យដុតផ្ទះ របស់ជនរងគ្រោះនោះ ព្រោះកន្លងមក ជីតារបស់ជនសង្ស័យធ្លាប់ មានជម្លោះជាមួយ សមាជិកគ្រួសារ ជនរងគ្រោះ នេះ បច្ចុប្បន្ន ជនសង្សយ័ ត្រូវបាន នគរបាលជំនាញ កសាងសំណុំ រឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់ នឹង ដើម្បីស្វែងរកយុត្តិធម៍ ជូនដល់គ្រួសារជនរងគ្រោះ៕​

image

image

image

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print