កងរាជអាវុធហត្ថខេត្តព្រះសីហនុបញ្ជូនជនសង្ស័យ១៥នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះបានបញ្ជូនជនសង្ស័យចំនួន១៥នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំហែងយកមានស្ថានទម្ងន់ទោស លួចមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។

មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់នេះមាន៖

ទី១-ឈ្មោះ ព្រាប សុវណ្ណ អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់។

២-ឈ្មោះ ផាន់ ដាយុទ្ធ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។

៣-ឈ្មោះ ផាន់ វិសិដ្ឋ អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់។

៤-ឈ្មោះ ពេជ្រ វណ្ណា អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់។

៥. ឈ្មោះ សំអ៊ន មេសា អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់។

៦-ឈ្មោះ ភិន សារ៉េត អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់។

៧-ឈ្មោះ សៀង រ៉ា អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់។

៨-ឈ្មោះ ថាន់ សម្បត្តិ អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។

៩-ឈ្មោះ អាន ពុទ្ធិសិទ្ធិ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។

១០-ឈ្មោះ មាស ចិន្តា អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។

១១-ឈ្មោះ សុខ មាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។

១២-ឈ្មោះ ម៉ន មាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។

១៣-ឈ្មោះ ពេជ្រ វណ្ណឌឿន អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់។

១៤-ឈ្មោះ សុខ សៅ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់។

១៥-ឈ្មោះ ញ៉ែម សុផាត ហៅតឿន អាយុ៤៣ឆ្នាំ មុខរបរ កម្មករសំណង់។

មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖ អេស្កាវ៉ាទ័រ១គ្រឿង, ម៉ូតូ ៤គ្រឿង, ម៉ូទ័រកាត់ដែក១គ្រឿង, ម៉ាសុីនភ្លើង២គ្រឿង, កាំបិតលៀម៦, កាំបិតបុ័ងតោ២, ចម្ពាមកៅស៊ូ១១, ទីបជ្រុង៤កំណាត់, កាំភ្លើងច្នៃ២ដើម,ញញួរ ១, ពូថៅ១, ទូរស័ព្ទដៃ៩គ្រឿង, ម៉ាស់ ៨, កូនកាំបិត៧, អាគុយ១គ្រឿង, មួកប៉ារ៉ា ២, កាបូបយួរ២៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print