ប្រវត្តិការសិក្សាសង្ខេប របស់មេទ័ពជើងគោក គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

ចែករំលែក៖

ភ្នំពេញ៖ អង្គភាព«នគរដ្រេហ្គន»នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ សូមលើកយកនូវជីវប្រវត្តិការសិក្សា សង្ខេបរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក មានដូចតទៅ៖
-នៅឆ្នាំ១៩៨០-១៩៩០ ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ។
-នៅឆ្នាំ១៩៩០-១៩៩៣ ៖ សិក្សានៅវិទ្យាល័យភ្នំដូនពេញ (បច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិ) ជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា។
-នៅឆ្នាំ១៩៩៥-១៩៩៩ ៖ សិក្សានៅសាលាបណ្ឌិតយោធានៅទីក្រុង West Point នៅអាមេរិកដោយទទួលបានសញ្ញាបត្រនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេ ដែលបានចូលរៀននៅសាលា West Point។ នៅឆ្នាំ១៩៩៥ ពេលលោកបណ្ឌិត ចេញទៅរៀននៅសហរដ្ឋអាមេរិក លោកបានចូលបម្រើការងារកងទ័ពរួចទៅហើយ នៅក្នុងកងយោធពលខេមរៈភូមិន្ទ។

-នៅឆ្នាំ២០០២ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក ។

-នៅឆ្នាំ២០០៨ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

សូមបញ្ជាក់ជូនថា៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានចូលរៀននៅសាលា West Point ក្រោយពីបញ្ចប់ការសិក្សា លោកបានយកចំណេះដឹងដែលចេះពីការសិក្សាយកមកអនុវត្តនៅកម្ពុជា ដោយលោកបានលើកឡើងថា ៖ ” ទ្រឹស្តី និងជំនាញ ជាមូលដ្ឋាននៃការគ្រប់គ្រង និងដឹកនាំយោធាមួយចំនួន ប៉ុន្តែការងារជាក់ស្តែងគឺសំខាន់ដោយវាបានបង្រៀនយើងក្នុងការអនុវត្តការងារ ” ។

សូមជម្រាបជូនថា ៖ នេះជាប្រវត្តិការសិក្សា សង្ខេបរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយមិនទាន់លើកយកពីប្រវត្តិការងាររបស់លោក ដែលបានបំពេញកិច្ចការងារជាច្រើនដើម្បីលើកស្ទួយសង្គម ការពារជាតិ មាតុភូមិកម្ពុជានៅលើឆាកអន្តរជាតិ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print