ដើមខែតុលានេះមានបងប្អូនពលរដ្ឋ ៣.៤៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោតនៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានអាយុចុះឈ្មោះបោះឆ្នោតនៅខេត្តស្វាយរៀង ក្នុងរយៈពេលដើមខែតុលា ដោយគិតពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មានចំនួន ៣.៤៧៨នាក់។
លោកបានបន្ថែមថា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការជួយផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឱ្យអញ្ជើញមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានយ៉ាងពិតប្រាកដ។

ជាក់ស្ដែង ក្នុងរយៈពេលតែ ៥ថ្ងៃ ក្រុមចុះឈ្មោះបោះឆ្នោតនៃខេត្តស្វាយរៀង បានផ្ដល់សេវាចុះឈ្មោះបោះឆ្នោតថ្មីជូនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតបានចំនួន ៣,៤៧៨ ស្មើនឹង ៦៤.៤៨ ភាគរយ បើប្រៀបធៀបនឹងផែនការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០ ចំនួន ៥,៣៩៤នាក់។

លោកបន្តថា ទន្ទឹមនឹងនេះបានលុបឈ្មោះអ្នកស្លាប់ចំនួន ៧៤៨នាក់ លើ ១,៨៤៣នាក់ស្មើនឹង៤០.៥៩ភាគរយ កែតម្រូវទិន្នន័យជូនប្រជាពលរដ្ឋបានចំនួន៥១២នាក់ និងផ្លាស់ប្ដូរឯកសារបោះឆ្នោតជូនប្រជាពលរដ្ឋចំនួន ១,២១៧នាក់។

លោកក៏សូមអរគុណចំពោះការខិតខំប្រឹងប្រែង និងការផ្ដល់កិច្ចសហការល្អរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីបោះឆ្នោតគ្រប់រូបនៅក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងផងដែរ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print