ទីបំផុត! ក្រោយរងការរិះគន់ខ្លាំង ភាគីថៃចេញមុខសុំទោសចំពោះការចនាម៉ូតសណ្ឋាគារយកលំនាំតាមប្រាសាទរបស់កម្ពុជា

ចែករំលែក៖

​ភ្នំពេញ៖ យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សណ្ឋាគារ Le Palais នៅ​ប្រទេស​ថៃធ្វើការ​សុំទោស​ចំពោះ​កំហុស និង​បញ្ជាក់ទៀតថា​ខ្លួន​គ្មាន​ចេតនា​បំពាន​លើ​ប្រាសាទ និង​វប្បធម៌​របស់​កម្ពុជា​ទេ ដែល​យក​រចនាបថ​ប្រាសាទអង្គរវត្ត តុបតែង​លម្អ​នៅ​សណ្ឋាគារ​។

ប្រភពដដែលបន្តថា ការ​ដំណើរការ​សណ្ឋាគារ​ ធ្វើឡើងដោយ​ការកោតសរសើរ ចំពោះ​សិល្បៈ​ដ៏​អស្ចារ្យ​នេះ ។ សំណង់ និង​ការតុបតែង​ កើតចេញពី​ស្នាដៃ និង​បេះដូង ដោយ​ក្រុមការងារ​កម្ពុជា–ថៃ ។ ភាព​អស្ចារ្យ នៅតែ​ជា​របស់​អង្គរវត្ត មិនអាច​ប្រៀបផ្ទឹម​បានឡើយ​។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណា​សិរីរ​ត្ថ បានឱ្យដឹងថា ​ក្រសួង​វប្បធម៌ បាន​កំពុង​សិក្សា​ពី​បញ្ហា​នេះ​។ ដោយឡែក​ចំពោះ​ការ​មាន​ចំណាត់ការ​បែបណា ក្រសួង​មិនទាន់​បញ្ជាក់​នោះឡើយ​។ លោកបន្តទៀតថា រដ្ឋាភិបាលនៅតែ​ធ្វើ​លើ​គោលការណ៍​គតិ​យុទ្ធ​ជាតិ​-​អន្តរជាតិ ការចចារ និង​ការដែល​ត្រូវ​ជជែក​ផ្ដល់​ជា​មតិយោបល់ បើសិន​មាន​ចំណុច​វិជ្ជមាន​ណាមួយ​។

យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍ សណ្ឋាគារ Le Palais បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៤ ដោយ​ប្តី​ជនជាតិ​បារាំង និង​ប្រពន្ធ​ជនជាតិខ្មែរ បាន​ចូល​ភាគហ៊ុន​ជាមួយ​អ្នកវិនិយោគ​ថៃ ដើម្បី​កសាង​សណ្ឋាគារ ដែលមានរ​ចនាប​ទ្ម​បែប​ខ្មែរ​នេះ​ឡើង​។​

ដោយឡែក លោក Vichai Khongmun ប្រធាន​សមាគម​ទេសច​រណ៍ នៅខេត្ត Koh Phangan ប្រទេស​ថៃ យល់ឃើញថា ការកសាង​សណ្ឋាគារ ដោយ​យករ​ចនាប​ទ្ម​អង្គរវត្ត​នេះ គឺជា​រឿង​ល្អ​ទៅវិញ​ទេ សម្រាប់​កម្ពុជា​។ ដោយលោកបានលើកឡើងថា (​រចនា​ប​ទ្ម​សណ្ឋាគារ​បែប​អង្គរវត្ត​)​នេះ វា​នឹង​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ទៅ​ទស្សនា​ទីតាំង​ពិតប្រាកដ​ផ្ទាល់​តែម្ដង​»។

គួរបញ្ជាក់ថា បើយោងតាម Page ដែលមានឈ្មោះថា Amazing SEA Culture បានបង្ហោះលើបណ្ដាញសង្គម ដោយរិះគន់ខ្លាំងៗទៅលើសណ្ឋាគាររបស់ថៃមួយកន្លែង ដែលមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃ មានឈ្មោះថា“Le Palais Hotel”បានយករចនាប័ទ្ម នៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ជាច្រើនទៅសង់ឡើងវិញដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ ចំពោះរចនាប័ទ្មនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា៖ រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រី ជាដើម ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print