កម្ពុជាអភិវឌ្ឍន៍សាងសង់ស្ពានបេតុងខ្សែកាប តម្លៃ៣៨លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា

ចែករំលែក៖

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប១ខ្សែ ដែលឆ្លងកាត់ទន្លេបាសាក់ គឺតភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានគម្រោងថវិកាសាងសង់តម្លៃ ៣៨លានដុល្លារអាមេរិក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ។ ស្ពានដ៏ទំនើបសមិទ្ធផលថ្មីរបស់កម្ពុជា មួយនេះ មានទីតាំងស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ បានធ្វើឡើងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃទី២៦នេះខ្ញុំទៅបើកការដ្ឋានទៀត។ បើកការដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រជាមួយកោះនរា»។

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេសនៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨២៤ម៉ែត្រ។

តាមរយៈសមិទ្ធផលជាបន្តបន្ទាប់នេះ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីថា ឧបសគ្គទាំងឡាយមិនអាចបង្អាក់ការអភិវឌ្ឍកម្ពុជាបានទេ។ សម្តេចតេជោ បានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនទៅមុខជាលំដាប់របស់កម្ពុជានៅពេលនេះ ធ្វើឲ្យក្រុមអ្នកប្រឆាំងមិនដែលពេញចិត្ត និងកោតសរសើរឡើយ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា សម្តីអ្នកទាំងនោះ គឺជាសម្តីអត់ប្រយោជន៍ ប្រៀបបាននឹងសំឡេងសត្វសុនកព្រុសអញ្ចឹង។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋ ស្រឡាញ់ គោរព ពីដឹកនាំប្រទេសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសក្នុងតំណាក់កាលការរាតត្បាតវីរុសកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន មានវិធានខ្ពស់ ទប់ស្កាត់ការចម្លង បានយ៉ាងមានប្រសិទ្ធជូនការពារជនរួមជាតិ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print