បារាំង​៖ ផ្ទុះអាវុធកណ្តាលទីក្រុងប៉ារីស ប៉ូលិស​២នាក់រងរបួស

ចែករំលែក៖

នៅព្រឹកថ្ងៃទី​៨ ខែតុលា លោក Philippe Rouleau អភិបាលក្រុង ​Herblay​ ស្ថិតនៅភាគខាងជើងប្រទេសបារាំង បានបញ្ជាក់ថា មានករណីបាញ់ប្រហារ​កាលពីយប់ថ្ងៃទី៧ ខែតុលា​ ទៅលើកម្លាំងប៉ូលិស​បណ្តាលឲ្យប៉ូលិសពីរនាក់រងរបួស​។
លោក Philippe Rouleau បានបញ្ជាក់ថា ក្នុងចំណោមប៉ូលិសទាំងពីរនាក់ដែលរងរបួស មានម្នាក់រងរបួសធ្ងន់ ។ កម្លាំងសន្តិសុខកំពុងតែស្វែងរក​ចាប់ខ្លួនជនដៃដល់ ហើយមូលហេតុបណ្តាលឲ្យមានករណីបាញ់ប្រហារខាងលើមិនទាន់ដឹងនៅឡើយទេ​។
ស្ថានភាពបទល្មើសដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្មនៅលើទឹកដីបារាំង​ត្រូវបានចាត់ទុកជាឧបសគ្គដ៏ធំសម្រាប់ប្រធានាធិបតី ម៉ាក្រុង​។
កាលពីចុងខែកញ្ញាកន្លងមក មានករណីវាយប្រហារដោយកាំបិត នៅមុខការិយាល័យ​និពន្ធកាសែតត្លុករបស់បារាំង Charlie Hebdo ស្ថិតនៅខណ្ឌទី​១១​ក្នុងទីក្រុងបារីស បណ្តាលឲ្យមនុស្ស​៤នាក់រងរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់​។
ការវាយប្រហារនោះបានកើតឡើងចំពេលតុលាការកំពុងកាត់ទោស​ជនជាប់ពាក់ព័ន្ធការបាញ់ប្រហារCharlie Hebdo កាលពី​៥ឆ្នាំមុន បណ្តាលឲ្យមនុស្ស​១២នាក់ស្លាប់។ ក្រោយហេតុការណ៍នោះមានករណីបាញ់ប្រហារជាបន្តបន្ទាប់ទៀតទូទាំងប្រទេសបារាំង សម្លាប់មនុស្សដល់ទៅ​២៥០​នាក់ រហូតមកទល់ពេលនេះ៕ ដោយ៖ធីរីណា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print