សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ក្រោយឆក់ខ្សែកបុរសម្នាក់​ រួចគេចខ្លួនបានមួយថ្ងៃ

ចែករំលែក៖

​ ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោបានធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន២នាក់ នៅព្រឹកថ្ងៃទី៨​ ខែតុលា​ ឆ្នាំ​២០២០​ ក្នុងបុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ក្រោយពីធ្វើសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល៦ជាង ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងទឹកដីខណ្ឌទួលគោក ។

​ ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបាន មានឈ្មោះ ឃាង វណ្ណៈ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះក្នុងបុរីហុកឆេង ភូមម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ និងមានស្រុកកំណើតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

​ គួរបញ្ជាក់ថា ជនសង្ស័យដែលចាប់ខ្លួនបាននេះរួមទាំងបក្ខពួកបានធ្វើសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់បានសម្រេចកាលពីវេលាម៉ោងប្រហែល៦ជាងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំផ្សារដេប៉ូ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងចាប់ខ្លួនបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចបុរីហុកឆេង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាក ហុងដាPCX ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ 1IK-5814 ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៦ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យមានគ្នា២នាក់ បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់បានសម្រេច ហើយបើករត់គេចខ្លួនបាត់ស្រមោល។ ក្រោយមកជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ទើបកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោនិងខណ្ឌដង្កោធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខចំនួន២នាក់នេះតែម្តង ហើយនាំយកមកសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាត់ការតាមច្បាប់បន្តទៀត ៕ដោយ​៖​ ភារ៉ា​ ដង្កោ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print