មានមន្ត្រីបុគ្គលិក​៣៤នាក់ឆ្លងកូវីដ​-១៩ នៅសេតវិមាន

ចែករំលែក៖

នៅសេតវិមានត្រូវបានគេចាត់ទុកថា​ជាសម្បុកកូវីដ​-១៩ថ្មីនៅអាមេរិក ក្រោយពីមានករណីឆ្លងជាច្រើន រយៈពេលកន្លងមក​។ មកទល់ពេលនេះ មានមន្ត្រីបុគ្គលិកនៅសេតវិមាន​​៣៤នាក់​បានឆ្លងកូវីដ​-១៩ ហើយបានឆ្លងរាលដាលដល់ មន្ត្រីយោធានៅក្រសួងការពារជាតិផងដែរ​។
សារព័ត៌មាន​​ABC បានផ្សាយថា​ នៅក្នុងសេចក្តីប្រកាស​កាលពីថ្ងៃទី​​៧ ខែតុលា ផ្ញើទៅកាន់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន (FEMA) ដែលទទួលបន្ទុកប្រយុទ្ធប្រឆាំង ជំងឺឆ្លងនៅអាមេរិក ដោយក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា មានមន្ត្រី​បុគ្គលិកដល់ទៅ​៣៤នាក់​ឆ្លងកូវីដ​-១៩​។
តាមសេចក្តីប្រកាសរបស់ (FEMA) ក៏មិនបញ្ជាក់ថា តើមន្ត្រីឬបុគ្គលិកណាខ្លះនៅសេតវិមានដែលឆ្លងកូវីដ​-១៩នោះ។ តួលេខថ្មីពីចំនួនអ្នកឆ្លងនៅសេតវិមានបង្ហាញឲ្យឃើញថា ស្ថានភាពកាន់តែអាក្រក់ ហើយរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ការបែកធ្លាយព័ត៌មានចេញទៅខាងក្រៅ​​។ កន្លងមក ABC បានផ្សាយថា មានមនុស្ស​២៤នាក់នៅសេតវិមានឆ្លងកូវីដ​-១៩ ហើយពេលនេះកើនឡើង​ដល់៣៤នាក់ហើយ។
នៅក្នុងសេចក្តីប្រកាស​បានបង្ហាញឲ្យឃើញថា ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ គឺ​Hope Hicks និងStephen Millerបានឆ្លងកូវីដ​-១៩ ផងដែរ​។ មិនតែប៉ុណ្ណោះ ការឆ្លងរាលដាល​ដល់ក្រសួងការពារជាតិទៀតទើបបង្ខំឲ្យមន្ត្រីយោធាជាច្រើនរូបត្រូវធ្វើចត្តាឡីស័ក ៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print