NGO ​នឹង​ធ្វើ​យុទ្ធនាការ​ពន្យល់​ឱ្យ​ បញ្ឈប់​ទទួលទាន​ស្រា​បៀរ​អង្គរ​

ចែករំលែក៖

ភ្នំពេញ៖ ក្រុមមន្ដ្រីអង្គការសង្គម ស៊ីវិលដែលធ្វើការលើកិច្ចការពារបរិ ស្ថាននឹងបើកយុទ្ធនាការពន្យល់ណែនាំ ឱ្យប្រជាពលរដ្ឋឈប់ទទួលទានស្រាបៀរ អង្គរ ពីព្រោះថា ស្រាបៀរអង្គរមាន ចំណែកយ៉ាងធំក្នុងការកសាងទំនប់ដន សាហុង ក្នុងប្រទេសឡាវ ។ ទំនប់នេះ នឹងបង្កហានិភ័យគ្រោះអាសន្នចំពោះ ប្រជាពលរដ្ឋដែលនៅខាងក្រោម ។ សេចក្ដីអំពាវនាវរបស់ក្រុមអង្គការ សង្គមស៊ីវិលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ មុនពេលដែល សម្ដេចតេជោនាយករដ្ឋមន្ដ្រីអញ្ជើញទៅ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន- អាមេរិក ចំពេលដែលរដ្ឋាភិបាលរឹងរូស បន្ដសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។

ទទួលទាន់ហេតុការណ៍ពី នគរដ្រេហ្គន ដោយគ្រាន់តែទាញយកកម្មវិធី (free)៖

nkdnews-android nkdnews_ios

លោក យុក សេងឡុង នាយករង ប្រតិបត្ដិនៃសម្ពន្ធភាពដើម្បីអភិរក្ស ធនធានជលផលបានថ្លែងនៅក្នុងសន្និ សីទកាសែតនោះថា ក្រុមហ៊ុនស្រាបៀរអង្គរមានភាគហ៊ុនមួយចំណែកធំក្នុង គម្រោងសាងសង់ទំនប់វារីអគ្គិសនីដន សាហុងដែលបង្កឱ្យមានផលប៉ះពាល់ធនធានបរិស្ថាន និងប្រជាពលរដ្ឋដែលកំពុង រស់នៅក្នុងតំបន់អាងទន្លេមេគង្គជាង៦០ លាននាក់ ។ លោកបានសង្កត់ធ្ងន់ថា ក្នុង នាមអង្គការក្រៅរដ្ឋាភិបាលដែលមាន សមាជិកជាង៦០លោកនឹងរៀបចំយុទ្ធ នាការផ្សព្វផ្សាយអំពីផលប៉ះពាល់ដែល កើតឡើងពីទំនប់វារីអគ្គិសនីដនសាហុង ឱ្យប្រជាពលរដ្ឋបានដឹង និងស្នើឱ្យប្រជា ពលរដ្ឋឈប់ពិសាស្រាបៀរអង្គរ ។

មូលហេតុទាំង ៧ ដែលអ្នកអាន
ស្រឡាញ់ Kindle Paperwhite

លោក យុក សេងឡុង បានថ្លែងយ៉ាង ដូច្នេះថា “ទំនប់វារីអគ្គិសនីដនសាហុង នេះវាគ្រាន់តែផ្នែកមួយនៃការធ្វើឱ្យ សេដ្ឋកិច្ចក្រុមហ៊ុនស្រាបៀរអង្គរធ្លាក់ចុះ ឬកើនឡើង ។ ប៉ុន្ដែបើប្រជាពលរដ្ឋធ្វើ ពហិការមិនទទួលទានស្រាបៀរអង្គរនៅ ពេលនោះសេដ្ឋកិច្ចក្រុមហ៊ុនក៏ប៉ះពាល់”។ លោកសង្កត់ធ្ងន់ថា ទន្លេសាបជាបេះដូង ប្រជាជនកម្ពុជា នោះគឺប្រជាជនកម្ពុជា ពឹងអាស្រ័យលើបឹងទន្លេសាបដែលមានត្រីដ៏ច្រើនសន្ធឹកសន្ធាប់ “ដូច្នេះយើងនឹង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជិត៣លាន នាក់ (រស់នៅជុំវិញបឹងទន្លេសាប)ដើម្បី ឱ្យយល់ពីផលប៉ះពាល់ពីវារីអគ្គិសនីនេះ”។

ជុំវិញយុទ្ធនាការអំពាវនាវឱ្យប្រជា ពលរដ្ឋឈប់ទទួលទានស្រាបៀរអង្គរនោះ លោក យុក សេងឡុង បានបញ្ជាក់យ៉ាង ដូច្នេះថា “យើងនឹងស្នើសុំឱ្យអ្នកទទួល ទានស្រាបៀរអង្គរ ដោយស្រាបៀរអង្គរ មានចំណែកយ៉ាងធំក្នុងការកសាងទំនប់ ដនសាហុង មេត្ដាបញ្ឈប់ញាុំស្រាបៀរ អង្គរដោយសារស្រាបៀរនេះមានចំណែក យ៉ាងធំបំផ្លាញធនធានធម្មជាតិ”។

ក្រុមអង្គការសង្គមស៊ីវិលបានធ្វើ សន្និសីទសារព័ត៌មានស្ដីពីការស្នើឱ្យ មានកិច្ចអន្ដរាគមន៍ពីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន, លោកអគ្គ លេខាធិការអាស៊ាន និងលោកប្រធានា ធិបតីអាមេរិក បារ៉ាក់ អូបាម៉ា អំពីបញ្ហា កង្វល់ចំពោះគម្រោងអភិវឌ្ឍន៍ទំនប់វារី អគ្គិសនីដនសាហុង ក្នុងប្រទេសឡាវ និងគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី បញ្ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកដែលនឹងធ្វើនៅពេលខាងមុខ ឆាប់ៗនេះ ។

លោក តឹក វណ្ណរ៉ា នាយកប្រតិបត្ដិ NGO Forum បានថ្លែងនៅក្នុងសន្និសីទ កាសែតនេះដែរថា ប្រជាជនដែលរស់ នៅអាងទន្លេមេគង្គជាង៦០លាននាក់រង ផលប៉ះពាល់ដោយផ្ទាល់ និងជាង៦០០ លាននាក់ផ្សេងទៀតរងផលប៉ះពាល់ ដោយប្រយោល រួមមានប្រជាជននៅ ប្រទេសចិន, មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ថៃ និងវៀតណាម ។ សម្រាប់ប្រទេស កម្ពុជាប្រជាពលរដ្ឋជាង៣លាននាក់រង ផលប៉ះពាល់ដោយសារគម្រោងទំនប់ វារីអគ្គិសនីដនសាហុងនេះ ។

លោកបានថ្លែងអំពីមូលហេតុដែល នាំឱ្យសង្គមស៊ីវិលស្នើទៅថ្នាក់ដឹកនាំ កំពូលៗដោះស្រាយបញ្ហានេះដោយ សារទំហំនៃផលប៉ះពាល់មានលក្ខណៈ ធ្ងន់ធ្ងរ ។ លោកមានប្រសាសន៍ថា រាជ រដ្ឋាភិបាលកម្ពុជា, អគ្គលេខាធិការ អាស៊ាន និងសហរដ្ឋអាមេរិកមានតួនាទី យ៉ាងសំខាន់ក្នុងការអន្ដរាគមន៍ចំពោះ រឿងនេះ ពីព្រោះការសាងសង់ទំនប់វារី អគ្គិសនីដនសាហុងនាំឱ្យមានការប្រែ ប្រួលអាកាសធាតុ និងឈានទៅដល់ការ រំលោភសិទ្ធិមនុស្ស ។

លោក ឡុង សូចែត ប្រធានសម្ពន្ធ ប្រជានេសាទកម្ពុជា និងជាតំណាងសហ គមន៍នេសាទមកពីតំបន់ទន្លេសាបបាន ថ្លែងថា ប្រសិនបើគម្រោងវារីអគ្គិសនី ដនសាហុងកើតមែន មិនមែនតែប្រជា ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គទេ ដែលរងផលប៉ះពាល់នោះ សូម្បីប្រជា ពលរដ្ឋនៅទន្លេសាបក៏រងផលប៉ះពាល់ ដែរ ។ “អនាគតទៅបឹងទន្លេសាបនឹងជួប បញ្ហាធ្ងន់ធ្ងរទាក់ទងនឹងបញ្ហាជលផល បើសិនជាទន្លេមេគង្គត្រូវបានកាត់ផ្ដាច់ជាកង់ៗហើយពេលនោះធនធានជល ផលក្នុងបឹងទន្លេសាបនឹងត្រូវធ្លាក់ចុះ” ។

ការអំពាវនាវរបស់អង្គការសង្គម ស៊ីវិលនៅពេលនេះមិនទទួលបានការ ចាប់អារម្មណ៍ពីក្រុមហ៊ុនស្រាបៀរអង្គរ នោះឡើយ ។ សេចក្ដីអំពាវនាវស្នើឱ្យ ប្រជាពលរដ្ឋឈប់ទទួលទានស្រាបៀរ អង្គរដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុម ហ៊ុនខេមប្រ៊ូបាននិងកំពុងសាងវិនាសកម្ម និងសម្លាប់ប្រជាពលរដ្ឋនៅដងទន្លេមេគង្គ ខាងក្រោម ។

តំណាងក្រុមហ៊ុនស្រាបៀរអង្គរ ខេម ប្រ៊ូមិនអាចរកការឆ្លើយតបដើម្បីបំភ្លឺ ក្នុងរឿងនេះបានទេ ៕

Don sahong (1)

Don sahong

...

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print