ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្ដីអំពាវនាវ រំលឹកពី “ទិវានៃក្ដីស្រឡាញ់” ថ្ងៃ១៤កុម្ភៈខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួនជាពិសេសគ្រឹសាសនិកជនបានកំណត់ថា ទិវានៃក្ដីស្រឡាញ់ ជិតឈានចូលមកដល់ហើយ។ ទិវានេះបានជ្រៀតចូលបន្តិចម្ដងៗមកក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវវ័យ។

ជាកាពិតក្នុងលក្ខណៈធម្មជាតិរបស់មនុស្សសេចក្ដីស្រឡាញ់គ្មានព្រំដែន ហើយដែលមនុស្សម្នាក់ៗអាចសម្ដែងនូវទឹកចិត្តនេះចំពោះអ្នកដែលនៅជុំវិញខ្លួនរួមមាន៖ គូសង្សារ ប្ដីប្រពន្ធ កូនចៅ មាតាបិតា ជីដូនជីតា និងមិត្តភក្តិជាដើម ។

ជាការចាំបាច់ដែលសង្គមកម្ពុជាជាពិសេសស្រទាប់យុវ​ជនឲ្យយល់ដឹងឲ្យពិតប្រាកដជាទីបំផុត នូវវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរ ជាមរតកញើសឈាមដែលបុព្ធបុរស បន្សស់ទុកឲ្យ ហើយក៏ត្រូវឈ្វេងយល់ឲ្យបានគ្រប់ជ្រុងជ្រោយពីខ្លឹមសារ​ និងឥទ្ធិពលនៃទំនៀមទម្លាប់ និង វប្បធម៌ពីក្រៅមួយទៀត ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួនសំដៅរក្សានូវអត្ថិភាព ជាប្រជាជាតិថ្លៃថ្នូរមួយដែលមានចំនាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។

ខាងលើនេះគឺជាសេចក្ដីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឲ្យបានយល់ដឹងខ្លះៗពីវប្បធម៌របស់ ជាតិខ្មែរដ៏រុងរឿង និងពន្យល់ដល់ស្រទាប់យុវវ័យមេត្តាការពាររាល់កំហុសឆ្គងទិវានៃក្ដីស្រឡាញ់នៅកម្ពុជា ហើយគួរចាត់ទុកថាជាឱកាសនៃការចែកចាយ និងធានាថាក្ដីស្រឡាញ់ដ៏ទូលំទូលាយមួយត្រូវតែបានធ្វើ ឡើងក្នុងសន្ដានចិត្តស្មោះសចំពោះមនុស្សដែលនៅជុំវិញខ្លួន ជាអាទ៍មាន៖ ក្រុមគ្រួសារ ឪពុកម្ដាយ ប្តីប្រពន្ធ កូនចៅ និងចំពោះអ្នកដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា ជនពិការ កុមារកំព្រា​ និងអ្នកដែលខ្សត់​ខ្សោយ​ជាងខ្លួន…ល។និង។ល៕

IMG_9582

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print