គណបក្សថ្មីរបស់លោក ញឹក ប៊ុនឆៃនឹងសមាជនាថ្ងៃទី២៧ខែនេះដើម្បីប្រកាសសមាសភាពថ្នាក់ដឹក នាំរបស់បក្ស

ចែករំលែក៖

MC៖ក្រោយពីបង្កើតគណបក្សថ្មី ដែលមានឈ្មោះថា គណបក្សខ្មែររួបរួមជាតិនេះ ប្រធានគណបក្សមួយនេះបានប្រកាសថានឹងធ្វើសមាជធំនៅចុងខែកុម្ភៈនេះដើម្បីប្រកាសសុពលភាពគណបក្សខណៈដែល ពុំទាន់ចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឡើយនោះ។លោក ញឹក ប៊ុនឆៃប្រធានគនបក្ស”ខ្មែររូបរួមជាតិ ដែលជាគណបក្សថ្មីទើបតែបង្កើតបានប៉ុន្មានថ្ងៃមកនេះបានប្រកាសថានឹងបើកសមាជទ្រង់ទ្រាយធំជាលើកដំបូងនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដើម្បីប្រកាសសមាសភាពថ្នាក់ដឹកនាំនិងរចនាសម្ព័ន្ធគណបក្ស។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១២ ខែកុម្ភៈនេះប្រធានគណបក្សថ្មីដែលអះអាងថា ជាអ្នកស្រលាញ់ របបរាជានិយម សីហនុនិយមដូចនឹងគណបក្សហ៊្វុនស៊ិនប៉ិចដែលជាគណបក្សចាស់របស់លោកដែរនោះបានលើកឡើងថាគណបក្ស”ខ្មែររូបរួមជាតិ” នឹងបើកសមាជធំនាចុងខែនេះដោយមានថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងខេត្តប្រមាណជាងបួនពាន់នាក់គ្រោងនឹងចូលរួម។ លោកបានបន្តថាគណបក្សថ្មីរបស់លោកបានធ្វើលិខិតស្មាមទៅកាន់ក្រសួងមហាផ្ទៃហើយព្រមទាំងបានកែតម្រូវស្លាក់ឡូហ្កូគណបក្សថ្មី ដូចការណែនាំរបស់ក្រសួងមហាផ្ទៃផងដែរដោយ ស្លាកគណបក្សថ្មីនេះមានរូប”សញ្ញាដំបូលផ្ទះ” ដែលចង់មានន័យថានៅក្រោមដំបូលផ្ទះតែមួយដើម្បីបង្រួបបង្រួមជាតិ ដោះស្រាយប្រទេសជាតិរួមគ្នាជាដើមនោះ។
។លោក ប៊ុន ឆៃបានបន្តទៀតថាគណបក្សថ្មីរបស់លោកនេះគឺនៅតែប្រកាន់ជំហរដដែលដោយសហការធ្វើការជាមួយគណបក្សដទៃទៀតដើម្បីធ្វើយ៉ាងណាជាធ្លុងមួយដោះស្រាយប្រទេសជាតិមាតុភូមិឲ្យកាន់តែរីកចំរើនបន្ថែមទៀត ជាពិសេសគឺជីវភាពរបស់ប្រជាពលរដ្ឋនិងបូរណភាពទឹកដីខ្មែរទាំងមូលតែម្តង។
សូមរំលឹកថា គណបក្សថ្មី”ខ្មែររួបរួមជាតិ”នេះគឺមានលោក ញឹក ប៊ុនឆៃជាប្រធានលោក ទា ចំរ៉ាត់ ប្រធានកិត្តិយស និងលោក ខ័ន្ធ សាវឿនជាអនុប្រធាន។ ពួកគេទាំងបីនាក់នេះគឺសុទ្ធតែ ជាឥស្សរៈជនដង្ហែរសម្តេចព្រះបរមរតនកោដ្ឋ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានបង្កើតដោយអតីតព្រះមហាក្សត្រព្រះនរោត្តម សីហនុ។
អត្ថបទបាន ចក់សៀងវ៉ាន ថន(ញឹក ប៊ុនឆៃធ្វើសន្និសីទកាសែត)និងស្លាក់ឡូហ្កូបក្សថ្មី

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print