ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់គ្រឿងអគ្គិសនី បានកើតជម្លោះជាមួយប្រពន្ធរឿងអត់មានកូន ខណៈប្រពន្ធមិននៅ បានធ្វើអត្តឃាតចងក សម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅក្នុងផ្ទះលេខ៥៩ ផ្លូវលេខ ២ ក្នុង(បុរីលឹមឈាងហ៊ាក់) ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង ២ និង៤០នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២១០៦ ។
បើតាមសម្ដីពីភរិយារបស់ជនរងគ្រោះឈ្មោះសុខ ហេង អាយុ២៨ឆ្នាំ មុខរបរអ្នកលក់ដូរ មានស្រុកកំណើតភូមិ ទួលពោធិ៍ ឃុំកណ្ដាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្ដកំពង់ចាម បានប្រាប់អោយដឹងថា បុរសជាប្ដីរបស់គាត់ដែលស្លាប់នោះ ឈ្មោះរស់ ប៊ុនធឿន អាយុ៣២ឆ្នាំ មុខរបរអ្នកលក់គ្រឿងអគ្គិសនី មានស្រុកកំណើត នៅភូមិគ្រួស ឃុំល្វាផ្អៀ ស្រុកល្វាផ្អៀ ខេត្ដកំពង់ឆ្នាំង ។
ប្រភពដដែលបានឱ្យដឹងទៀតថា ករណីចងកធ្វើអត្តឃាតខ្លួនឯងនេះ គឺកើតឡើងបនា្ទប់ពីប្តីរបស់គាត់ផឹកស្រាស្រវឹង ហើយទាស់សម្ដីគ្នា រឿងអត់មានកូនជាមួយនឹងគាត់ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ។ ក្រោយមកប្ដីរបស់គាត់បានទៅផឹកស៊ីបន្ដទៀត នៅខារ៉ាអូខេជាមួយអ្នកជិតខាង ចំណែកគាត់ក៍បានចាក់សោរទ្វារផ្ទះចោល ហើយ ទៅផ្ទះមិត្ដភក្តិបាត់ ។ ស្រាប់តែមកដល់ម៉ោងកើតហេតុខាងលើ ខណៈពេលដែលគាត់ជាប្រពន្ធត្រលប់មកពីផ្ទះមិត្ដភក្ដិវិញ ឃើញមានស្នាមអាសោរទា្វរគាត់ក៍បើកចូលក្នុងផ្ទះ ស្រាប់តែឃើញប្ដីរបស់គាត់ ចងកស្លាប់បាត់ទៅហើយ ភ្លាមៗនោះស្រែកឆោឡោផ្អើលដល់អ្នកជិតខាង។ បន្ទាប់ពីនោះទើបរាយការណ៍ដល់សមត្ថកិច្ច ក្រោយពីទទួលបានដំណឹងភា្លមខាងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុតែម្ដង។
បន្ទាប់មកសមត្ថកិច្ចក៏ធ្វើកោសល្យវិច្ឆ័យរួច ហើយបានអោយដឹងថា បុរសខាងលើនេះពិតជាស្លាប់ដោយសារការចងកពិតប្រាកដមែន ហើយក៍បានប្រគល់សពទៅក្រុមគ្រួសារដើម្បីយកទៅបុណ្យតាមប្រពៃណី៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ