សម្តេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃអាចព្រឈមនឹងប្តឹងផ្តល់គ្នាជាថ្មីទៀតទាក់ទងនឹងស្នាក់ការ បក្សមួយចំនួន

ចែករំលែក៖

MC៖ដោយសារតែស្នាក់ការគណបក្សនៅតាមបណ្តាខេត្តមួយចំនួន ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង គណបក្សថ្មីខ្មែររូបរួមជាតិអាចនឹងមានការប្តឹងផ្តល់ជាថ្មីទៀត ក្រោយពីភាគីនីមួយៗអះអាងថា ជារបស់កម្មសិទ្ធផ្ទាល់ខ្លួននិងខ្លះជារបស់បក្សហ៊្វុនស៊ិនប៉ិចនោះ។
សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃអតីតអនុប្រធានហើយបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិអាចនឹងព្រឈមនឹងការប្តឹងផ្តល់គ្នាជាថ្មីទៀតទាក់ទងនឹងស្នាក់ការគណបក្សមួយចំនួននៅតាមបណ្តាខេត្តមួយចំនួន។ នេះបើតាមការអះអាងរបស់លោក ញឹក ប៊ុនឆៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះនៅគេហដ្ឋានរបស់ខ្លួន លោ
ក ញឹក ប៊ុនឆៃ បានអះអាងថានឹងប្តឹងទៅកាន់តុលាការ ដើម្បីទាមទារយកទីស្នាក់ការ នៅតាមបណ្តាខេត្តមួយចំនួន របស់គណបក្សហ៊្វុនស៊ិនប៉ិចដោយសារតែស្នាក់ការខ្លះជាទ្រព្យសម្បត្តិ ឯកជនរបស់បុគ្គលដូច្នេះហើយគណបក្សហ៊្វុនស៊ិនប៉ិចគ្មានសិទ្ធនិងគ្រប់គ្រងនោះឡើយ។
លោក បានលើកឡើងទៀតថា”ទីស្នាក់ការបក្ស ហ៊្វុនស៊ិនប៉ិច មួយចំនួនមិនមែនជារបស់បក្សនោះទេ គឺរបស់សកម្មជនជាអ្នកសាងសង់ ឥឡូវសកម្មជនទាំងនោះ បានចាកចេញហើយ ដូច្នេះពួកគេក៏ត្រូវយកទីស្នាក់ការមកវិញផងដែរមិនដូចការអះអាងរបស់សម្តេចក្រុមព្រះថា ស្នាក់ការទាំងអស់សុទ្ធិតែជាកម្មសិទ្ធរបស់បក្សហ៊្វុនស៊ិនប៉ិចនោះឡើយ។ តែយ៉ាងណាក្តីលោក ញឹក ប៊ុនឆៃមិនបានបញ្ជាក់ថា ស្នាក់ការគណបក្សណាខ្លះទេដែលត្រូវព្រឈមនឹងការប្តឹងផ្តល់គ្នានោះ។
សូមរំលឹកថាសម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិនិងលោក ញឹក ប៊ុនឆៃបានបែកបាក់គ្នាជាថ្មី ម្តងទៀតក្រោយពីបង្រួបបង្រួមគ្នាបានប្រមាណមួយឆ្នាំ។ការបែកបាក់គ្នាដោយសារតែគំនំចាស់ និងការធ្វើអ្វីមិនស្រប់តាមការសន្យារវាងភាគីទាំងពីរ ពោលគឺសម្តេចក្រុមព្រះនៅតែគិតផលប្រយោជន៍ខ្លួនជាធំ និងស្រលាញ់សមាជិក-សមាជិកាមិនស្មើរគ្នារួមទាំងបញ្ហាស្លាក់ឡូហ្កូគណបក្សផងដែរ។ តែយ៉ាងណាក្តី សម្តេចក្រុមព្រះក៏បានមានបន្ទូលដែរថា លោក ញឹក ប៊ុនឆៃធ្វើតាមតែអំពើចិត្តដោយមិនស្តាប់មេ ស្តាប់កើយជាដើមនោះ៕
អត្ថបទ បាន ចក់រូបភាពឯកសារឡូហ្កូគណបក្សហ៊្វុនស៊ិនប៉ិច និងសម្តេចក្រុមព្រះរួមនឹងលោក ញឹក ប៊ុនឆៃ

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print