អំពើហឹង្សានៅពន្ធនាគាមិចស៊ីុកូស្លាប់និងរបួសជាច្រើន

ចែករំលែក៖

អំពើហឹង្សាកើតឡើងក្នុងពេលដែលក្រុមអ្នកទោសកំពុងតែអនុវត្តគម្រោងហែក ដោយបង្កើតឲ្យមានភាពចលាចលកើតឡើង។ នៅក្នុងមន្ទីរឃុំឃាំងនោះមានអ្នកទោសដល់ទៅ​៣៨០០នាក់ ចំណែកអ្នកយាមមានតែ ១០០នាក់ប៉ុណ្ណោះ ទើបមិនអាចការពារបាន។
ហេតុការខាងលើកើតឡើងកាលពីថ្ងៃទី​១១ខែកុម្ភៈ អំពើហឹង្សាបានផ្ទុះឡើងនៅក្នុងមន្ទីរឃុំឃាំងTopo chico ស្ថិតក្នុងទីក្រុង​Monterrey រដ្ឋ​Nuevo Leo ប្រទេសមិចស៊ីកូ​បណ្តាលឲ្យមនុស្ស​៥២នាក់ស្លាប់ ក្នុងនោះមានបុគ្គលិកពន្ធនាគាផងដែរ។
តាមរបាយការណ៍របស់មន្ត្រីប៉ូលិសក្នុងរដ្ឋ​ NEuevo Leon បានឲ្យដឹងថា ស្ថានភាពល្អប្រសើរឡើងវិញហើយ។ ប្រព័ន្ធផ្សព្វផ្សាយមិចស៊ីកូបានផ្សាយថា កន្លាំងសន្តិសុខនិងរថយន្តជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ សម្រាប់ជួយសង្គ្រោះនិតទប់ស្កាតការរត់ចេញពីកុករបស់ជនល្មើស។
សាចញ្ញាត្តិក្រុមគ្រួរសាររបស់អ្នកទោសដែលបានស្លាប់នាំគ្នាប្រមូលផ្តុំនៅមុខមន្ទីឃុំឃាំង ដើម្បីស្វែងរកសាចញ្ញាត្តិខ្លាចត្រូវស្លាប់ក្នុងហេតុការនោះ។ អំពើហឹង្សាកើតឡើងមុនពេលដែលសម្តេចសង្ឃកាតូលិច​Francis ទៅកាន់មន្ទីឃុំឃាំងផ្សេងទៀតនៅភាគខាងជើងប្រទេសមិចស៊ីកូ ដើម្បីផ្តលើដំបូលមានដល់អ្នកទោស ឲ្យផ្ញាក់រលឹកឡើងវិញ។
ភាគច្រើនមិចស៊ីកូមានអ្នកទោសពាក់ព័ន្ធនិងការជួយដូរគ្រឿងញៀន អំពើហឹង្សាតែតែកើតឡើងជាបន្តបន្ទាន់នៅក្នុងមន្ទីឃុំឃាំង​ដោយសារនៅខាងក្នុងមានអ្នកទោសគ្រឿងញៀនមកពីក្រុមផ្សេងគ្នា។

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print