​ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ គ្រោង​លុបចោល​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចិន​និង​ប្រទេស​ចំនួន ១១ ផ្សេងទៀត​នៅ​ខែក្រោយ​នេះ​។ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏មាន​ឈ្មោះ​ក្នុងប្រទេស​ទាំង​១២​នេះដែរ​។ នេះបើតាមកាសែត​ក្នុងស្រុក​ជប៉ុន Yomiuri បាន​រាយការណ៍​នៅ​ថ្ងៃទី​៨ ខែតុលា​ ឆ្នាំ២០២០ម្សិលមិញនេះ ។

​កាសែត Yomiuri បាននិយាយថា ប្រទេសជប៉ុន​គ្រោង​នឹង​បើក​ឲ្យមាន​ការធ្វើដំណើរ​ឡើងវិញ​កាន់​ប្រទេស និង​តំបន់​ចំនួន​១២ ផ្សេងទៀត​រួមមាន៖ ​តៃវ៉ាន់ អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី កូរ៉េខាងត្បូង វៀតណាម និង​ម៉ាឡេស៊ី​។ ខណៈប្រទេស និង​តំបន់​ទាំងនេះ ត្រូវបាន​មើលឃើញថា អាច​គ្រប់គ្រង​ជំងឺ COVID-19 បាន ពិសេស​នូ​វែ​ល​សេ​ឡង់ និង​វៀតណាម ខណៈ​ថៃ​មិនមាន​ករណី​ឆ្លង​ក្នុងស្រុក​ប៉ុន្មាន​ថ្ងៃ​មកហើយ និង​រាយការណ៍​ពី​ករណី​ឆ្លង​ពី​បរទេស​ប៉ុណ្ណោះ​។​

​យ៉ាងណាមិញ ជប៉ុន​ដែល​បច្ចុប្បន្នកំពុង​ហាមឃាត់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​និង​តំបន់​ចំនួន ១៥៩ បន្ត​ណែនាំ​ឲ្យ​អ្នកធ្វើដំណើរ​ជៀសវាង​ចំពោះ​ការធ្វើដំណើរ​ណា​ដែល​មិនចាំបាច់ និង​មិន​សំខាន់​ទៅកាន់​ប្រទេស​ទាំង ១២ នោះ​ដដែល​។​

​ជាក់ស្តែងកន្លងទៅ ជប៉ុន​ក៏បាន​បន្ធូរបន្ថយ​ការធ្វើដំណើរ​ទៅមក​រួចហើយ​ជាមួយ​កូរ៉េខាងត្បូង និង​វៀតណាម​។ ពី​ខែតុលា​ទៅ អ្នក​កាន់​បណ្ណ​អនុញ្ញាត​ស្នាក់នៅ​រយៈពេល​វែង ក៏​អាច​ចូល​ជប៉ុន​ដែរ​។​ បន្ទាប់ពីរដ្ឋាភិបាល​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ដោយ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ ពិសេស​ពាណិជ្ជករ​អាច​ចូល​ទឹកដី​ខ្លួន​បាន​។

​ដោយឡែកបើតាមសារព័ត៌មាន Nikkei ​នៅ​ថ្ងៃ​ពុធ​ទី ៧ ខែតុលា​ថ្មីៗនេះ ក៏បាន​រាយការណ៍ថា ជប៉ុន​នឹង​កាត់បន្ថយ​រយៈពេល​២​សប្តាហ៍​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​អ្នករកស៊ី​មួយចំនួន​។ ចំពោះវិធានការ​នេះ នឹង​អនុវត្ត​ចំពោះ​ជនជាតិ​ជប៉ុន​ដែល​វិល​ត្រឡប់មកវិញ និង​អ្នក​កាន់​ទិដ្ឋាកា​រយៈពេល​វែង​។ ពួកគេ​មួយចំនួន នឹង​ត្រូវបាន​លើកលែង​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ក្រោយ​ការធ្វើ​តេស្ត​រួចរាល់​។

​គួរបញ្ជាក់ថា អ្នក​ដែល​អាច​ទទួល​បានការ​អនុគ្រោះ​នេះ ក៏ត្រូវ​បញ្ចេញ​កំណត់ត្រា​នៃ​ការធ្វើដំណើរ​របស់​ពួកគេ និង​លទ្ធផល​តេស្ត​អវិជ្ជមាន​នៅពេល​មកដល់​ព្រលាន​យន្តហោះ ហើយពួកគេ ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print