អន្តរជាតិ៖ ក្រុមហ៊ុន Facebook និង Twitter បានចេញសេចក្ដីប្រកាសជាផ្លូវការ ផ្សេងគ្នា ប៉ុន្តែខ្លឹមសារ និងគោលដៅដូចគ្នា ដោយក្នុងនោះបានបញ្ជាក់ថា ពួកគេបានបិទគណនីប្រមាណជា ៣៥០០ ដែលប្រើប្រាស់ក្នុងគោលដៅផ្សព្វផ្សាយ គោល នយោបាយរបស់បក្សនយោបាយ និងរដ្ឋាភិបាល និងបិទគណនីក្លែងក្លារាប់សិបម៉ឺនទៀត ដែលបង្កើតឡើងដើម្បីចែករំលែកនូវសារនយោបាយ និងព័ត៌មានមិនពិត។នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុន Facebook និង Twitter នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលាម្សិលមិញនេះថា៖ ពួកគេបាននិង កំពុងតែធ្វើការរុះរើ និងបិទរាល់ក្រុមបណ្ដាញព័ត៌មានមិនពិត ដែលប្រើប្រាស់ក្នុងមធ្យោបាយគាំទ្ររដ្ឋាភិបាល ឬបក្សនយោបាយណាមួយនៅក្នុងប្រទេស ជាច្រើននៅលើពិភពលោក។
បើតាមការអះអាងពីក្រុមហ៊ុន Facebook និង Twitter គឺក្រុមសកម្មជនទាំងនោះបានប្រើប្រាស់បណ្ដាញសង្គមដើម្បីពាក់ព័ន្ធនឹងសារនយោបាយសម្រាប់បោះឆ្នោត នៅ ក្នុង ប្រទេសរបស់ពួកគេ ជាក់ស្ដែងគឺមានសកម្មជនមួយចំនួនប្រើប្រាស់ដើម្បីបោះឆ្នោតអាមេរិក។
គួរបញ្ជាក់ថា មានករណីមួយចំនួនទៀត ដែល Facebook និង Twitter ក៏បានបញ្ជាក់ថា ពួកគេបានចាប់ផ្ដើមធ្វើ និងបិទទៅលើករណីមួយចំនួនដោយសារតែច្បាប់សកល និងច្បាប់ទៅតាមបណ្ដាប្រទេសនីមួយៗ ដែលសកម្មភាពនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពីប្រកាសហាមឃាត់ ឬបិទមិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មទាក់ ទងនឹងការបោះឆ្នោត៕ដោយ៖ស តារា