អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅ០៥ ឃុំ ក្នុងស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយមន្ទីរជំនាញ ធនធានទឹកនិងឧត្តុនិយម មន្ទីរកសិកម្ម, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យស្ថានភាពទឹកទូទៅ និងក្នុងផ្ទៃអាងស្តុកទឹក និងពិនិត្យមើលផលប៉ះពាល់តិចតួចដោយសារជំនន់ទឹកភ្លៀង នៅឃុំចង្ហា, ឃុំសិង្ហ, ឃុំសូភី, ឃុំកូប និងឃុំសំរោង ស្រុកអូរជ្រៅ។

លោកអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអោយដឹងថា​ ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា ​នេះ​ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់​ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក ​នឹងមានភ្លៀងខ្យល់បក់ខ្លាំង​ ផ្គរ​ រន្ទះ​ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ​ហេតុនេះ​ សូមប្រជាពលរដ្ឋ​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីសុខសុវត្ថិភាព​ ដេីម្បី​ជៀសវាង​គ្រោះថ្នាក់​កេីតមានជាយថាហេតុ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print