កុងតឺន័របើកបត់លឿនជ្រុល ត្រូវរថយន្តទួរីសបើកបុក របួសធ្ងន់២នាក់ 

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ បន្ទាប់ពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្ត បុកជាមួយរថយន្ត កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខវិទ្យស្ថានស្រាវជ្រាវ ដំណាំស្រូវនៅកម្ពុជា ភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះជួបក្នុងហេតុការណ៍ខាងលើមានចំនួន២នាក់ ទី១-ឈ្មោះ តាំង គឹមហុន ភេទស្រី អាយុ៦៨ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ប្រុស មិនស្គាល់ឈ្មោះ ក្រោយពីកើតហេតុ ទៅមន្ទីរពេទ្យដោយខ្លួនឯងបាត់ ។ ជនរងគ្រោះខាងលើ ធ្វើដំណើរតាមរថយន្ត ទួរីស ពណ៌ប្រផេះ រត់ឈ្នួល តាកែវ-ភ្នំពេញ មានដឹកពងទា និងអ្នកដំណើរ ។ ចំណែក រថយន្ត កុងតឺន័រ ពណ៌ ប្រផេះឆ្នូតខៀវ អ្នកបើកបរមិនស្គាល់ឈ្មោះ ។

ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្ក កុងតឺន័រ បើកចេញពីផែនៅក្បែរនោះ ឡើងផ្លូវជាតិលេខ៣ បត់វឹងទៅជើង ធ្វើឱ្យរថយន្តតួរីសចាប់ហ្វ្រាំងឬគេចមិនទាន់ជ្រុលបុកកៀរបណ្តាលឱ្យគៀបជាប់ ពីចំហៀងរថយន្តកុងតឺន័រ ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទួរីស រងរបួស២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ជាស្ត្រីម្នាក់ រងរបួសធ្ងន់ត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ រីឯ ជនរងគ្រោះម្នាក់ទៀតប្រុស ទៅពេទ្យដោយខ្លួនឯង ។ ដោយឡែករថយន្តទាំងគ្រឿងត្រូវបានសមត្ថកិច្ច ជំនាញធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រងចាំដោះស្រាយពេលក្រោយ ៕

IMG_7812

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print