ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ របួសធ្ងន់​ស្រាល​ ៣​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​ បាន​រង​របួសធ្ងន់​ស្រាយ​ ដោយសារ​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ចំ​ពេញទំហឹង​ កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ត្រង់​ចំណុច​មុខ​ដេប៉ូ​លក់​ដែក​ និង​គ្រឿងសំណង់​ តា​យ​ ធា​ ក្នុងភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ ស្មាស់​វី​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ព្រៃវែង​1F-8087​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម​ ស៊េរី​ឆ្នាំ​២០១៣​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BY-2994​ ជិះ​តែ​ម្នាក់ឯង​

​បើក​ចេញពី​ផ្លូវ​បេតុង​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ឆ្លងផ្លូវ​សហព័ន្ធ​រុ​ស្សី​ ដោយ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ ជាន់​ហ្វ្រាំង​មិន​ទាន់​ ក៏​ជ្រុល​បុក​ម៉ូតូ​ស្មាស​ចំ​ពេញទំហឹង​ បណ្តាល​ឲ្យ​ដួល​គ​លើ​គ្នា​រង​របួសធ្ងន់​២​នាក់​ និង​ស្រាល​ម្នាក់​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ អ្នក​បើក​ម៉ូតូ​ ស្មាស​វី​ ឈ្មោះ​ យ៉ឺ​ន​ វ៉ាង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ (​រង​របួសស្រាល​)​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ហោ​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ (​រង​របួសធ្ងន់​)​ ទាំង​២​នាក់​ ស្នាក់​នៅផ្ទះ​ជួល​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រីឯ​ជន​រង​គ្រោះ​ម្នាក់​ទៀត​មិន​ទាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ ដឹក​យក​ទៅ​។​ រីឯ​ម៉ូតូ​ទាំង​ ២​គ្រឿង​ ត្រូវ​នគរបាល​ជំនាញ​ នៃ​អធិការដ្ឋាន​នគរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ យក​ទៅ​រក្សា​ទុក​ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​បន្ត​៕​

sew

sew (1)

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print