ខេត្តកោះកុង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្ថឃាតខ្លួនឯង នៅក្នុងព្រៃជ្រៃមួយកន្លែង ជាច្រើនថ្ងៃមកហើយ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅលើភ្នំ ស្ថិតក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះឈ្មោះព្រុយ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកចាំចម្ការឱ្យគេ រស់នៅក្នុងភូមិ-ឃុំកើតហេតុ។
ប្រភពដដែលបានបន្តថា បុរសខាងលើបានបាត់ខ្លួនរយៈពេល៤ថ្ងៃហើយគឺតាំងពីថ្ងៃទី៨ ខែកុម្ភៈ មកដល់ថ្ងៃទី១១ ថ្ងៃខែដដែល ទើបគេប្រទះឃើញសពឡើងស្អុយបាត់ទៅហើយ ហើយការធ្វើកោសល្យវិច័យ របស់ក្រុមលោកគ្រូពេទ្យ បានបញ្ជាក់ថាបុរសម្នាក់នេះ ពិតជាចងករធ្វើអត្ថឃាត ខ្លួនឯងពិតប្រាដកមែន តែមូលហេតុអ្វីនោះ ពុំមានប្រភពណាបញ្ជាក់ប្រាប់ សមត្ថកិច្ចពីមូលហេតុឡើយព្រោះ ជនរងគ្រោះពុំមានសាច់ញាតិនោះទេ៕
ដោយ៖ វិបុល