ស្ត្រីម្នាក់បានធ្លាក់ពីលើម៉ូតូ បន្ទាប់ពីត្រូវរថយន្តដឹកដីបុកពីក្រោយរួចកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងបានបុកម៉ូតូមួយគ្រឿងពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូក៏ត្រូវរថយន្តកិនពីលើបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១០នាទីរសៀលថ្ងៃទី១២ ខែកុម្ភៈ​ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៩៦២ ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុខពេលកើតហេតុគេឃើញមានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកំពង់ឆ្នាំង1C-8252 មួយគ្រឿងជិះគ្នា២នាក់ដោយអ្នកឌុបជាបុរសបានធ្វើដំណើរមកដល់ចំណុចកើតហេតុក្នុងទិសដៅពីលិចទៅកើតស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម3A-0200 បើកក្នុងទិសដៅស្របគ្នាមកបុកពីក្រោយបណ្តាលឲ្យស្ត្រីជាអ្នករួមដំណើរនោះបានធ្លាក់ពីលើម៉ូតូរួចរថយន្តមិនទាន់អស់ល្បឿនក៏កិនពីលើបណ្តាលឲ្យស្ត្រីនោះបែកខួរស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួន៕

12721583_962848923770168_762701656_n

12695099_962849180436809_1583937592_o

12746414_962848907103503_702955556_n

12698820_962849160436811_1583414286_o

12695374_962849200436807_414314106_o

12722692_962849220436805_400898237_o

12736838_962849047103489_1658517851_o

12696781_962849063770154_1347845116_o

12737030_962849173770143_1957666714_o

12736592_962849073770153_87594011_o

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print