ច្រករបៀងអូរលាវទីតាំងឆ្លងឈើជន្លង់ម្រេចទៅវៀតណាម

ចែករំលែក៖

បើទោះជាយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើបាននឹងកំពុងដំណើរការក៏ដោយ សកម្មភាពដឹកជញ្ជូនឈើជន្លង់ម្រេចនៅតែកើតមាន ជាពិសេសច្រករបៀងអូរលាវ ឋិតនៅព្រំប្រទល់ស្រុកកែវសីមា និងស្រុកស្នួល ខេត្ដក្រចេះ មានរថយន្ដទួរីស និង រថយន្ដផ្សេងៗទៀតដឹកឈើប្រភេទនេះឆ្លងទៅវៀតណាមយ៉ាងអនាធិបតេយ្យ ។
មេវរការពារព្រំដែនបានអនុញ្ញាតឱ្យឈើទាំងនោះឆ្លងកាត់ ហើយមានឈ្មួញ ៣រូបចេញមុខជាងគេ ក្នុងការប្រមូលទិញឈើជន្លង់ម្រេចឆ្លងទៅវៀតណាម តាម ច្រកខាងលើនេះ ។ ទី១-ឈ្មោះ ឈាន ជាកូនចៅលោក ស៊ុន ពិសី ប្រធានប៉ុស្តិនគរបាលការពារព្រំដែន ទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងជាអនុប្រធានច្រកនេះផងដែរ ២-ឈ្មោះ ចឹក នី   ។ មានន័យថា ខ្លះជាឈ្មួញ ខ្លះ ទៀតជាសមត្ថកិច្ចផង ឈ្មួញផង ។
មួយរយៈនេះ ការដឹកជញ្ជូនឈើជន្លង់ម្រេចតាមច្រករបៀងអូរលាវកាន់តែ គឃ្លើន បើទោះជាឈើប្រភេទនេះ មិនមែនជាឈើប្រណីត ប៉ុន្ដែការដឹកជញ្ជូនទៅ កាន់ប្រទេសជិតខាង អាចនឹងធ្វើឱ្យកសិករខ្មែរ នឹងត្រូវខ្វះខាតឈើប្រភេទនេះ ដើម្បី ជាប្រយោជន៍ផ្នែកដំណាំឧស្សាហកម្មក្នុងស្រុក ។
ជំនាញរដ្ឋបាលព្រៃឈើនៅទីនោះ ពិតជាពាក់ព័ន្ធ បង់ជាក្បាលរថយន្ដ បង់ជា ប្រចាំខែ ក្លាយទៅជាអំពើពុករលួយ ហែកប្រយោជន៍ចែកគ្នាស៊ីពេញទំហឹងទៅ ហើយ ។ ដូច្នេះគួរតែ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ទ្រី សុភ័ក្រ ក៏ដូចជាលោក ប្រាក់ សំបូរ នាយផ្នែកសង្កាត់រដ្ឋបាលព្រៃឈើឆ្លូង-ស្នួល មានវិធានការទប់ស្កាត់ រាល់បទល្មើសទាំងនេះផង ៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print