រុស្ស៊ី៖ ​អាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀង​ឈប់បាញ់គ្នាតាំងពីពាក់កណ្តាលយប់ថ្ងៃទី​១០ខែតុលា

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា​ប្រទេសអាហ្ស៊ែបៃហ្សង់ និងអាមេនី បានព្រមព្រៀងគ្នាឈប់បាញ់ចាប់ពីពាក់កណ្តាលយប់ថ្ងៃទី​១០​ខែតុលា​ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម។
អគារជាច្រើនបានរងការបំផ្លាញក្នុងសង្គ្រាមរវាងកម្លាំងទាហាន Armenia និង​Azerbaijanក្នុងទីក្រុង Stepanakert ក្នុងតំបន់Nagorny-Karabakh ​ដែលមានវិវាទ​។​ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោកSergei Lavrov បានបញ្ជាក់ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាឈប់បាញ់នៅពាក់កណ្តាលយប់ថ្ងៃទី​១០ ខែតុលា​ ដើម្បីស្វែងរកដំណោះស្រាយជាបន្ត ក្រោមការដឹកនាំរបស់រុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបន្តទៀតថា ភាគីទាំងពីរបានព្រមព្រៀងគ្នា ចាប់ផ្តើមពិភាក្សាជាផ្លូវការស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម​។ កាលពីថ្ងៃទី​៩ ខែតុលាកន្លងមកអាមេនី និង​អាហ្ស៊ែបៃហ្សង់ បានយល់ព្រមទៅកាន់ប្រទេសរុស្ស៊ី​ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ តាមការអំពាវនាវរបស់ប្រធានាធិបតីរុស្ស៊ីលោកពូទីន កាលពីថ្ងៃទី​៨ខែតុលា។
មុនពេលឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ប្រទេសទាំងពីរ​បាន​ពិភាក្សារយៈពេល​១០​ម៉ោង ក្នុងប្រទេសរុស្ស៊ី​។ ប៉ុន្តែមុនពេលបទឈប់បាញ់ចូលជាធរមាន កម្លាំងទាហានប្រទេសទាំងពីរបានបង្កើនការវាយប្រហារទៅលើទីតាំង​របស់ភាគី ។ សង្គ្រាមរវាងប្រទេសទាំងពីរ បានផ្ទុះឡើងនៅថ្ងៃទី ២៧ ខែកញ្ញា រហូតដល់មកទល់ពេលនេះ សម្លាប់មនុស្សជាង ៤០០នាក់ រួមទាំងពលរដ្ឋស្លូតត្រង់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print