កងកម្លាំងនៅបញ្ជាការដ្ឋានកងទ័ពពិសេស សហការជាមួយនិងយោធភូមិភាគទី៥ ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ត្រី ស៊ុម សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស៩១១ បានដឹកនាំកម្លាំងដោយផ្ទាល់ចំនួន១០០នាក់ រថយន្ដតូច១គ្រឿង រថយន្ដធំចំនួន៦គ្រឿង និងអូប័រចំនួន២០គ្រឿង ដើម្បីប្រគល់ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលមានវត្តមាន ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ទទួលនិងបែងចែកបន្តទៅតំបន់ប្រតិបត្តិការសឹងរងពោធិ៍សាត់ រថយន្តចំនួន៥គ្រឿង និងកម្លាំងចំនួន១៣នាក់ កងពលតូចថ្មើរជើងលេង៥៣ ទទួលបានអូប័រចំនួន១០គ្រឿង និងអូប័រ១០គ្រឿងទៀតទុកបម្រើក្នុងយោធភូមិភាគទី៥។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ ខែតុលា ម្សិលមិញនេះ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាឱ្យបណ្ដាអង្គភាពចំណុះទាំងអស់ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ព្រមទាំងបញ្ជាឱ្យកម្លាំងអន្តរាគមន៍របស់បញ្ជាការដ្ឋានកងទ័ពពិសេស៩១១ បញ្ជូនអូប័រ កាណូត និងកងពលដឹកជញ្ជូនលេខ៩០ បញ្ជូនរថយន្ត ដើម្បីចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាបំផុត៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print