កំលាំងកងរាជអាវុធហត្ថស្រុក វាលវែង បានបង្ក្រាបករណីចែកចាយគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីរសៀល ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦ កំលាំងកងរាជអាវុធហត្ថស្រុក វាលវែង បានបង្ក្រាបករណីចែកចាយគ្រឿងញៀន០១ លើក។

លោកវរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការ អ.ហស្រុក វាលវែងបានដឹកនាំកម្លាំងចុះចំណុចលេខ(៩៣៩១៥.៦០៦៣៣)ស្ថិតក្នុង ភូមិ ប្រម៉ោយ ឃុំ ប្រម៉ោយ ស្រុក វាលវែង ខេត្ត ពោធិ៍សាត់។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ ឆេង វាសនា ភេទប្រុស អាយុ ៣៥ ឆ្នាំមុខរបរធ្វើចំការរស់នៅ ភូមិ/ឃុំ ខាងលើ និងចាប់ដកហូត ម្សៅក្រាមពណ៌ស ចំនួន ០៤ កញ្ចប់តូច និង ០១ កញ្ចប់ធំ(ម៉ាទឹកកក) ទូរស័ព្ទដៃណូគាអឹន ចុចពិល ចំនួន ០២ គ្រឿង បារីហ្វីន ចំនួន ០១កញ្ចប់ និងប្រាក់ខ្មែរ ចំនួន ៤០០០០ រៀល។

វត្ថុតាង ខាងលើ និងជនសង្ស័យឃាត់ខ្លួននៅមូលដ្ឋាន អ.ហ ស្រុក វាលវែង៕

image

image

image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print