ភ្នំពេញ៖ ក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទូរស៍(SIT) រងនូវការរិះគន់ពីអតិថិជនរឿងខ្វះការទទួលខុសត្រូវលើសេវា ដែលការរិះគន់នេះបានធ្វើឡើង តាមរយះការផ្តាំផ្ញើរតៗគ្នា និងមួយចំនួនទៀតបានចែករំលែកពីព័ត៍មានមិនល្អពីក្រុមហ៊ុននេះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមួយនឹងការShare និងComment ស្ទើរតែខ្លាចរអានិងក្រុមហ៊ុននេះលែងចង់អោយស្គាល់ឈ្មោះ អាចជាការឈឺចាប់ឬការសន្យាណាមួយគ្មានយកជាការបានមកលើពួកគេ ទើបអតិថិជនឈានដល់ការទម្លាយរឿងផ្ទាល់ខ្លួនពិតៗជាមួយក្រុមហ៊ុនស្រីរ័ត្ននេះដើម្បីអោយមនុស្សដ៏ច្រើនទៀតចៀសវាងអោយខានតែបាន។
Aly KS ជាឈ្មោះម្ចាស់Account Facebookម្នាក់បានបញ្ជាក់ថាៈ ប៉ា និងអ៊ុំរបស់គេបានខកចិត្តជាមួយ ក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទូរស៍(SIT) បណ្តាលអោយខកជើងយន្តហោះ បើទោះជាចំណាយលុយទិញសំបុត្រយន្តហោះតាមរយះក្រុមហ៊ុននេះអស់១០០០ដុល្លារទៅហើយនោះក្តី ។
កញ្ញា Aly KS បាននិយាយយ៉ាងនេះថាៈ សូមប្រុងប្រយ័ត្ននិងក្រុមហ៊ុនមួយនេះ រាល់ពេលដែលមិត្តទាំងអស់ចង់ទិញសំបុត្រយន្តហោះពីពួកគេ កុំអោយដូចបា៉និងអ៊ុុុំរបស់ខ្ញុំ។ គាត់បានទិញសំបុត្រជើងយន្តហោះវៀតណាម ក្នុងតំលៃ1000$ ពីភ្នំពេញ-បារាំង និង ពីបារាំង-ភ្នំពេញ។ តែពេលជិតដល់ថ្ងៃមកបារាំង គេក៏តេមកថា អោយជិះជើងយន្តហោះ អីុស្លាមវិញ សួរថាធ្វើចឹងធ្វើអ្វី? គេទិញអាមួយនេះ អោយគេជិះអាមួយនោះ ធ្វើការដូចមិនចេះគិត ចង់បានតែលុយទេអី។ បា៉ខ្ញុំមិនព្រម វាក៏ថាមិនអីទេចឹង….. រហូតដល់ថ្ងៃទី 3 ខែកុម្ភៈ បា៉និងអ៊ុំត្រូវត្រឡប់ទៅខ្មែរវិញ តែពេលទៅដល់កន្លែងយន្តហោះគេថាគ្មានឈ្មោះពួកគាត់ទេ ពិតជាអស្ចារ្យមែន។ ពួកខ្ញុំខានពេលវេលាអស់មួយថ្ងៃមួយ ពេលតេទៅសួរវា វាថាមានបព្ហាានេះបព្ហាានោះ សំដីគ្មានការគួរសម មិនចេះសុំទោស…..។ ហើយអោយលើកទៅថ្ងៃទី5វិញ ពួកខ្ញុំក៏យល់ព្រម តែកាន់តែអស្ចារ្យទៀត វាតេមកថាថ្ងៃទី5ទៅបានតែម្នាក់ទេ ម្នាក់ទៀតត្រូវទៅថ្ងៃទី7 គួរអោយចង់សើចណាស់ ពិតជាកំប្លែងមែន ក្រុមហ៊ុននេះ ពេលយកលុយអីក៏ស្រួលម្លេ៉ះ និយាយបាតដៃ ខ្នងដៃ។ សូមប្រុងប្រយ័ត្នទាំងអស់គ្នា កុំអោយជួបរឿងអាក្រក់ដូចនេះ….. ជួយ Share បន្តផង ។
មានអ្នកShare និង Comments ជាច្រើនបានវាយប្រហារយ៉ាងចាស់ដៃ ដោយមិនសំចៃមកលើក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទូរស៍(SIT) ចាត់ទុកថាទង្វើខុសឆ្គង ការខ្វះការទទួលខុសត្រូវរបស់ក្រុមហ៊ុននេះ ធ្វើអោយអតិថិជន ខ្លាចរអា តៗគ្នាមិនត្រូវការជាដៃគូឡើយ ។
ពាក់ព័ន្ធករណីនេះ«នគរដ្រេហ្គន»មិនអាចទាក់ទងបានទេពីក្រុមហ៊ុន ស្រីរ័ត្ន អន្តរជាតិទេសចរណ៍ និងទូរស៍(SIT) កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយទូរស័ព្ទលេខ ០១០៣១២២២២ត្រូវបានបិទ ៕
ដោយ៖ សុខ ខេមរា