ភ្នំពេញ៖ បុគ្គលិកសិក្សា បង្រៀននៅសាលាបឋមសិក្សាជម្ពូវវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រួមជាមួយ មាតាបិតាសិស្ស មួយចំនួន ផ្ទុះការតវ៉ា សារជាថ្មី នៅវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្នុងបរិវេណសាលារៀន ទាមទាររក្សាទុក លោកគ្រូនាយករងចំនួន២នាក់នៅបម្រើការងារ នៅសាលាបឋមសិក្សាជម្ពូវ័នដដែល ទោះជានាយកសាលានៅក៏នៅចុះ តែបើដកសូមឱ្យដកទាំង៣នាក់ ទាំងនាយក ទាំងនាយករង ក្រោយពី មន្ទីរអប់រំរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះមកធ្វើការកោះប្រជុំ លោកគ្រូអ្នកគ្រូ ទូទាំងសាលា ក្នុងបំណងកំណែទម្រង់ តម្រូវផ្លាស់ប្តូរ គ្រូនាយករងសាលាទាំង២នាក់ ឱ្យទៅសាលាផ្សេង ។
តែជាយ៉ាងណាក៏ដោយ ក្រោយពី ការមិនពេញចិត្ត នូវការបុ៉នប៉ង របស់មន្ទីរអប់រំ ចង់ផ្លាស់ប្តូរលោកនាយក២នាក់ ចេញពីសាលា ត្រូវបាន បុគ្គលិកនាំគ្នាបោះបោ តវ៉ាទាមទា សូមឱ្យរក្សាទុកគ្រូនៅដដែល មន្ទីរដក សូមដកទាំងអស់ នាយក នាយករង២នាក់ទៀត តែម្តង ក្នុងហេតុផល ដក១ទុក១ក៏សាលារៀនមិនសុខសាន្តដែរ កាលបើ តាំងពីនាយកសាលាចូលមកជាង១ឆ្នាំនេះ ផ្ទៃក្នុងសាលាប្រេះឆារ ជួបតែរឿងអាស្រូវ ៕
ដោយ៖ សុខាសែនជ័យ