នគរបាលប៉ុស្តិ៍ផ្សារដើមគរ ឃាត់ខ្លួន ជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួចទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមគរ ខណ្ឌទួលគោក បានឃាត់ខ្លួនជាក់ស្តែង ពីបទលួចទូរស័ព្ទ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង១៥និង១០នាទីរសៀល កំលាំង ប្រព្រឹត្តនៅចំណុចតូបលេខបេ ២៤៦ ផ្សារឃ្លាំងរំសេវ ផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ ឈាង ឆៃ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំ នៅដើមភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ស្រុកអូរ ជ្រៅ ខេត្តបន្ទាយមានជ័យ ស្នាក់នៅបណ្តោះអាសន្ន នៅក្នុងអង្គការមិត្តសំឡាញ់ ។

ជនរងគ្រោះឈ្មោះ លាង ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ទិញ-លក់ទូរ ស័ព្ទ ស្នាក់នៅផ្ទះលេខ១៣៣Eo ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ទូរស័ព្ទមួយគ្រឿងម៉ាក I phone 6 ពណ៌មាស ( ជារបស់ជនរងគ្រោះ បាន ប្រគល់ឱ្យជនរងគ្រោះវិញ ) ។

តាមប្រភពពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើយហេតុ ជនរង គ្រោះបានយកទូរស័ព្ទមកទុកនៅលើទូ ហើយឱន យកឆ្នាំងសាកថដែលនៅក្នុងទូ ពេលនោះជន សង្ស័យបានដើរកាត់ បានឃើញក៏ធ្វើសកម្មភាព លួចយកទូរស័ព្ទបានសម្រេច ហើយព្យាយាមរត់ គេចខ្លួន ដោយជនរងគ្រោះក្រឡេកឃើញទាន់ បាន ស្រែកឆោឡោ ទើបអាជីវករនៅក្នុងផ្សារបាននាំគ្នា ឃាត់ខ្លួនជនសង្ស័យបាន ហើយនាំយកមកប្រគល់ ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិ ការដ្ខាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់ ៕

image

image

image

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print