ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានករណីឈ្លោះប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបាន Block លុយដែលអតិថិជនបានវេរមកឲ្យខ្លួន ។
ជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop បានលើកឡើងថា៖ “បទពិសោធន៍គួរអោយភ្ញាក់ផ្អេីល សម្រាប់ការទូទាត់សាច់ប្រាក់ តាមរយះធនាគារ ABA Bank អតិថិជន បានវេរលុយចំនួន 75$ ចូល Account ហាង បន្ទាប់មកដោយហេតុថាគាត់ តេទាក់ទងមកហាងក្រៅម៉ោងធ្វេីការមិនបាន គាត់ក៏បានទាក់ទងទៅធនាគារដេីម្បី Block Transaction របស់គាត់ ដែលបណ្តាលអោយមានការBlock លុយចំនួន 75$ ពីAccount ហាង។
ក្រោយពេលឃេីញដូចនេះ ខាងហាង បានទាក់ទង ទៅ ABA hotline ដូចសួរនាំអំពីមូលហេតុ ដោយខាងធនាគារឆ្លេីយតបថា ABA Block លុយ 75$ ក៏ព្រោះអ្នកដែលវេរលុយគេទាក់ទងស្នេីរអោយBlock លុយនេះសិន ទេីបធនាគារសម្រេច អនុវត្តតាម។ ខណៈនោះក៏កើតចេញជាសំណួរ តេីបេីអ្នកដែលវេរលុយ អាចមានសិទ្ធដល់ថ្នាក់អោយធនាគារ ទៅBlock Transaction ណាមួយពី Account ដែលខ្លួនវេរលុយទៅ តេីវាមានហានិភ័យអ្វីខ្លះដល់អ្នកដែលទទួល? ហេីយធនាគារធ្វេីដូចនេះបានដោយសំអាងលេីហេតុផលអ្វី ?ហេីយធ្វេីដូចនេះទំនុកចិត្តរបស់អតិថិនមានការកេីនឡេីង ឬធ្លាក់ចុះ? ចំពោះ យេីងខ្ញុំដែលជាអ្នកប្រេីសេវាទូទាត់លុយតាមABA BANK គឺអស់សេចក្តីទុកចិត្តតែម្តង។
សូមការយល់ឃេីញរបស់អាជីករ ដែលកំពុងប្រេីប្រាស់សេវានេះដូចគ្នាពីហាងមេគង្គ”ក្រោយមានការលើកឡើងរបស់ហាងទូរស័ព្ទខាងលើបងប្រុសដែលជាសាមីខ្លួនក៏បានឆ្លើយតបទៅវិញថា៖ “សូមធ្វើការឆ្លើយតបទៅម្ចាស់ផេក ឈ្មោះ Mekong Phone shop ដែលចោទប្រកាន់មកលើខ្ញុំបាទនិង ធនាគារ ។
ខ្ញុំបាទឆ្លើយតបទៅម្ចាស់ ផេក ឈ្មោះ Mekong phone shop ថា បើគ្មានបំណងបោកគេទេ កុំបារម្ភរឿងគេយកលុយរបស់គេមកវិញពីព្រោះគេមិន ទាន់យករបស់អ្នកឯងទេ របស់អ្នកឯងគឺមិនទាន់ឲ្យគេទេ ។ រឿងគេស្នើសុំធនាគារដកលុយរបស់គេវិញគឺដោយសារគេមិនទុកចិត្តអ្នកឯង កាលគេមិនទាន់បាញ់លុយឲ្យអ្នកឯង ឆាត់ឆ្លងឆ្លើយរហូត ដល់គេបាញ់លុតឲ្យរួច បិទឆ្លងឆ្លើយ ខល មិនលើកជាច្រើនដងរហូតឆ្លងថ្ងៃបន្ទាប់ក៏មិនតប ចំណុចនេះហើយធ្វើឲ្យអតិថិជនបារម្ភករណីផេកបោក ។ រកស៉ីលក់ Online ឆ្លើយតបថា ម៉ោងដេក មិនលក់ទួរស័ព្ទ មិនទាន់ដល់ម៉ោងធ្វើ ចុះលុយគេផ្ញើម៉េចមិនថាចាំដល់ម៉ោងធ្វើការចាំផ្ញើ? មានតែប្រាប់ភ្ញៀវថា ផ្ញើមកមុនមក ទើបផ្ញើឥវ៉ាន់ឲ្យ? សូមជម្រាបពុកម៉ែបងប្អូនលើកនេះខ្ញុំមិនលើកលែងឲ្យទេចំពោះករណីជនខិលខូចមួយចំនួនលក់តាម Onlineមានបំណងបោកប្រាស់ប្រជាពលរដ្ឋថែមទាំងបោករូបខ្ញុំទៀត។
ចុងក្រោយ សូមស្នើឲ្យក្រសួងមានសមត្ថកិច្ចមេត្តាជួយ មើលករណី អ្នកលក់ Online មួយចំនួនខ្លះកំពុងតែ បំពុលសង្គម បោកប្រាស់ពលរដ្ឋតាមរយៈការលក់ Online សព្វថ្ងៃនេះ ។” ខាងលើនេះគ្រាន់តែជាការលើកឡើងរបស់ភាគីទាំងសងខាងតែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ? ។
ដោយឡែកជុំវិញបញ្ហានេះដែរ មតិមហាជន ក៏បានលើកឡើងថាបើមាសសុទ្ធមិនខ្លាចភ្លើងនោះទេ ហើយរឿងតូចតាចសូមកុំឲ្យកើតជារឿងធំអី៕ដោយ៖សហការី