សម្តេចតេជោៈ ថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាខ្ញុំត្រូវដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាង អាស៊ាន និង សហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ក្នុងហ្វេសប៊ុកនៅនេះប៉ុន្មាននាទីថា ៈព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរព
បងប្អូនជនរួមជាតិជាទីស្រឡាញ់ !

ថ្ងៃស្អែកនេះ ខ្ញុំព្រះករុណាខ្ញុំត្រូវដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសរវាង អាស៊ាន និង សហរដ្ឋអាមេរិក។

នេះជាឱកាសដ៏ល្អមួយដែលបណ្តាប្រទេសអាស៊ានរួមជាមួយសហរដ្ឋអាមេរិកខិតខំលើក កំពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយជាងមុន ស៊ីជម្រៅជាងមុន ប្រសិទ្ធភាពជាងមុនក្នុងក្របខ័ណ្ឌដៃគូរយុទ្ឋសាស្ត្រ។

ខ្ញំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំលា និងសូមលាមួយរយះពេលខ្លី ដើម្បីបំពេញបេសកម្ម
នៅក្រៅប្រទេស៕ សុខ ខេមរា

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print