ខេត្តកំពង់ស្ពឺ៖ ម៉ោង១១និង៥៨នាទីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៦កម្លាំងជំនាកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការជាមួយកម្លាំងនគរបាល ស្រុកពញាឮ ខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺសហការចុះទៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរយោធា ឋានន្តសក្តិអនុសេនីយ៍ទោ មុខងារជំនួយការការិយាល័យទី២ អង្គភាពតំបន់ប្រតិបត្តិការសឹកងកំពង់ស្ពឺ មានទីលំនៅភូមិគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនតាមដីកា របស់លោក លឹ សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពីបទលួចមានស្ថានទម្ងន់ទោស(ប្រដាប់ដោយអាវុធ) កាលពីម៉ោង១៩.៤០នាទីថ្ងៃទី៣១ខែមករាឆ្នាំ២០១៦នៅភូមិតាគោកឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។
ខណៈដែលបក្សពួក ២នាក់ទៀត ដែលបានធ្វើសកម្មភាពប្លន់ដ៏កក្រើកជាមួយគ្នានៅស្រុកពញាឮ កាលពីខែមុននោះ ត្រូវបានចាប់ខ្លួន ហើយតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារហើយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីយោធាកំពុងរត់គេចខ្លួននោៈក៏ចាប់ដែរ ។
គួររំលឹកថា ក្រុមចោរប្លន់ទាំង ៣នាក់នេះ រួមមាន៖ ១.ឈ្មោះ ទ្រី សុឃីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត ទីលំនៅភូមិតា គោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល, ទី២. ឈ្មោះ សេង ដា ហៅ ស្វូយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ជាងពិតាន ទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួនបានតាំងថ្ងៃទី៩-១០ ខែកុម្ភៈ។ ដោយឡែកជនសង្ស័យឈ្មោះ មាន វាសនា ហៅ ជៀស គឺបានរត់គេរហូតទើបចាប់បាននេៈ។ហើយ ក្រុមជនសង្ស័យទាំងនេះ គឺជាអតីតកូនប្រសារ និងជាប្អូនធម៌របស់ជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា កាលពីក្បាលព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្លន់មួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ០១ដើម និងវែង ០១ដើម ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់មួក ពាក់ម៉ាស់មុខ បាននាំគ្នាចូលតូបលក់ចាប់ហួយ និងធ្វើសកម្មភាពភ្ជង់ គំរាមជនរងគ្រោះពីរនាក់ម្តាយកូន ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
ជនរងគ្រោះមាន ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ជាម្ដាយ និងកូនស្រី តេង រ៉ាន់ អាយុ ២៣ឆ្នាំ ជាកម្មការីនី។ ក្នុងនោៈទ្រព្បសម្បត្តិបានបាត់បង់ពួក ក្រុមចោរបានប្លន់ទៅនោះរួមមាន៖ ទូរស័ព្ទ០២គ្រឿង LG .Nokai, ប្រាក់ ២០ម៉ឺនរៀល, ប្រាក់ដុល្លារ ១.១០០ ដុល្លារ, ខ្សែដៃមាស ៤ខ្សែ ទម្ងន់ ១តម្លឹង ៥ជី, ខ្សែក មាស ៤ខ្សែ ទម្ងន់ ១ តម្លឹង ៦ជី ៥ហ៊ុន, ចិញ្ចៀនមាស ៣វង់ ទម្ងន់ ៥ជី, បណ្ដោងខ្សែកមាស ចំនួន២, ចិញ្ចៀនពេជ្រ ៦វង់, ខ្សែក ប្លាកទីន ១ខ្សែ ទម្ងន់ ២ជី, ខ្សែកជើង ១ខ្សែ ទម្ងន់ ១ជី ៥ហ៊ុន។
ក្រុមជនសង្ស័យចាប់បានលើកទី១បានសារភាពថា ពួកគេពិតជាបានចូលប្លន់នៅផ្ទះជនរងគ្រោះ ជាមួយនិងការរៀបចំគម្រោងយ៉ាងលំអិតត្រឹមត្រូវ ។ជនសង្សយ័ឈ្មោៈ មាន វាសនា គេបានបដិសេធ ដោយមិនទាន់សារភាពទេ នៅពេលដែលសមត្ថកិច្ចបានប្រមូលភស្តាងគ្រប់គ្រាន់ស្ទើអស់ហើយ ។ ជាមួយការ ឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតសម្ភារ លុយកាក់មួយចំនួនរួម ម៉ូតូស្កុបពី ០១គ្រឿង កាំភ្លើង៣ដើម ក្នុងនោៈ០២ ដើមមានបេសកម្មដោយឡែក០១ ដើមម៉ាកប៉េអាម៉ាប់ សម្រាប់ធ្វើសកម្មភាព មិនមានលិខិតស្នាមទេ ។ ហើយក្នុងប្រតិបត្តិការនោៈកំលាំងក៏បាននាំយកឪពុករបស់ឈ្មោៈ វាសនា ជាមន្ត្រីយោធាដែរមកសាកសួរបន្ថែមជុំវិញការរក្សានិងទុកអាវុធ ដោយខុសច្បាប់ ។
បច្ចុប្បន្នជនសង្សយ័បាននាំមកកាន់ស្នងការខេត្តកណ្តាលដើម្បីបន្តនិតិវិធីតាមច្បាប់ ៕
ដោយ៖ សុខ ខេមរា