Facebook មានឈ្មោះ«មេទ័ពក្រមុំ យកព័ត៌មានចាស់ឆ្នាំ២០១៣ ផ្សាយគោលបំណងអាក្រក់​ ដែលមានចេតនាធ្វេីឲ្យប្រជាលរដ្ឋមានការយល់ច្រឡំ​ បំពុលបរិយាកាសសង្គម​ ក៏ដូចបង្ខូចកិត្តិយសរបស់សមត្ថកិច្ចនគរបាលជាតិ​

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចំពោះហ្វេកបុកផេកឈ្មោះ​ មេទ័ពក្រមុំ​ ដែលបានយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៣​ យកមកចុះផ្សាយ​ក្នុងគោលបំណងអាក្រក់​ ដែលមានចេតនាធ្វេីឲ្យប្រជាលរដ្ឋមានការយល់ច្រឡំ​ បំពុលបរិយាកាសសង្គម​ ក៏ដូចបង្ខូចកិត្តិយសរបស់សមត្ថកិច្ចនគរបាលជាតិ​ ។

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណ:ជនទាំងអស់ឲ្យបានជ្រាបថា​ ចំពោះរូបភាពចាស់តាំងពីឆ្នាំ២០១៣​ ដែលបានយកមកបង្ហោះឡេីងវិញនៅលើហ្វេសបុកផេកឈ្មោះ ( មេទ័ពក្រមុំ ) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បានសរសេរថា ( តោះ ចុចស៊ៃម្នាក់១ ទុកមើលលេង តើស្រុកខ្មែរសំបូរ ទៅដោយចោរស្របច្បាប់ ដែរប្ញទេ? ថ្នាក់លើសែ្រកមិនអោយដាក់ប៉ារ៉ាស់ ប៉ុន្តែមន្ត្រីថ្នាក់ក្រោមឱវាទរបស់ខ្លួន រត់ដេញស្ទាក់ចាប់ ម៉ូតូ-ឡាន ប្រជាពលរដ្ឋពាសពេញដងផ្លូវ ដោយគគ្លឺន មិនខ្លាចពលរដ្ឋបុកស្លាប់ទេ បំពានច្បាប់ទាំងគគ្លឺន) ។

ចំពោះករណីនេះ​ជាករណីចាស់កេីតឡេីងតាំងពីឆ្នាំ២០១៣​មកម្ល៉េះ​ នៅពេលនោះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ឈរជើងប្រចាំការនៅស្តុបសាលដឺហ្គោល បានធ្វេីការឃាត់រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ១២កៅអី ពណ៌ស ផ្លាកលេខភ្នំពេញ ២Q-៦៥២១ ដែលបើកបរចេញពីផ្សារថ្មី ទិសដៅទៅខាងលិច (ដល់ស្តុបសាលដឺហ្គោល) បានបត់ទៅឆ្វេងចូលមហាវិថីព្រះមុនីវង្ស តែគាត់មិនបានឈប់ភ្លើងស្តុបពណ៌ក្រហម ទើបកម្លាំងចរាចរណ៍ធ្វើការឃាត់ ។

ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងភាគីខាងអ្នកបើកបររថយន្តបានជជែកតវ៉ាគ្នានៅគោលដៅធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងមិនមានលទ្ធផល បន្ទាប់មកកម្លាំងនៅគោលដៅប្រចាំការ ក៏បានសុំគោលការណ៍ទៅថ្នាក់លើ ដើម្បីនាំយករថយន្តខាងលើនេះ មករក្សាទុកនៅស្នាក់នគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បីធ្វើការសម្របសម្រួល ដោះស្រាយ និងពន្យល់ណែនាំអំពីកំហុសរបស់គាត់ ដែលបានបើកបរល្មើសភ្លើងស្តុបចរាចរណ៍ និងបើកចំហផ្នែកខាងក្រោយ ។

ក្រោយពីមានការពន្យល់ណែនាំពីសមត្ថកិច្ចរួច ម្ចាស់រថយន្តក៏ព្រមទទួលស្គាល់កំហុស ហេីយក៏បានបង់ប្រាក់ពិន័យតាមច្បាប់ផងដែរ​ ។

សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកម្ចាស់ផេក​ ដែលយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៣​ មកផុសឡេីងវិញ​ ក្នុងគោលបំណងអាក្រក់​ ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ​ បំពុលបរិយាកាស​ ក៏ដូចជាបង្ខូចកិត្តិយសរបស់មត្ថកិច្ចផងដែរ​ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print