មេដឹកនាំកូរ៉ខាងជើង គីម ជុងអ៊ុន បានសន្យាជួយដល់ពលរដ្ឋនៅក្នុងតំបន់រងគ្រោះដោយខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លង ដោយលោកសម្រេចសាងសង់ផ្ទះថ្មីដល់ទៅ២៥ពាន់ខ្នងក្នុងរយៈពេល៥ឆ្នាំជួយដល់ពលរដ្ឋរងគ្រោះ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនបានទៅកាន់តំបន់រងគ្រោះធ្ងន់បំផុតដោយទឹកជំនន់ ខ្យល់ព្យុះ។ លោកគីម ជុងអ៊ុន បានបង្ហាញពីក្តីអាណិតអាសូររួមសុខរួមទុក្ខដល់ពលរដ្ឋក្រីក្រ ប្រឈមនិឹងគ្រោះធម្មជាតិ។ ផ្ទះខ្លះមានអាយុកាលជាង៥០ឆ្នាំទៅហើយ មានសភាពទ្រុឌទ្រោម។ ជាមួយគ្នានោះដែរមេដឹកនាំកូរ៉េខាងជើងបានអំពាវនាវដល់កម្លាំងយោធាចូលរួមនៅក្នុងគម្រោងខាងលើ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ បន្ទាប់ពីពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួបគម្រប់៧៥ឆ្នាំថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង នៅថ្ងៃទី១០ខែតុលា។ ក្នុងពេលថ្លែងសុន្ទរកថា នៅក្នុងពិធីខួប៧៥ឆ្នាំ មេដឹកនាំ គីម ជុងអ៊ុន បានជូតទឹកភ្នែក ហើយសុំទោសដល់ពលរដ្ឋដែលមិនអាចតបស្នងដល់ទំនុកចិត្តទាំងស្រុងពីពលរដ្ឋមកលើរដ្ឋាភិបាល។
ផ្ទុះថ្មីត្រូវបានសាងសង់ឡើងនៅក្នុងស្រុកGeomdeok ខេត្តHamgyong ប្រទេសកូរ៉េខាងជើង។ កម្លាំងទាហានកូរ៉េខាងជើង បានសាងសង់សម្រេច៦០ភាគរយហើយ ក្នុងនោះមានផ្ទះ២៣០០ខ្នង នៅក្នុងស្រុកKomdok ខេត្ត Hamgyong ភាគខាងជើងទីក្រុងព្យុងយ៉ាង។
ផ្ទះថ្មីដែលមេដឹកនាំ កូរ៉េខាងជើង សាងសងជូន ដោយសារតែផ្ទះចាស់រងការបំផ្លាញដោយខ្យល់ព្យុះ និងទឹកជំនន់។ សកម្មភាពខាងលើ ក្រោយពេលមេដឹកនាំ គីម ជុងអ៊ុន ក្នុងពេលដែលលោកអំពាវនាវឲ្យរួមដៃគ្នា «ក្នុងសង្គ្រាម៨០ថ្ងៃ»ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច មុនពេលមហាសនិ្នបាតបក្សនៅខែមករាឆ្នាំ២០២១៕