ក្រោយខ្យល់ព្យុះ មេដឹកនាំ គីម ជុងអ៊ុន សន្យា​សាងសង់ផ្ទះថ្មី២៥ពាន់ខ្នងជូនពលរដ្ឋ

ចែករំលែក៖

មេដឹកនាំកូរ៉ខាងជើង​ គីម ជុងអ៊ុន​ បានសន្យាជួយដល់ពលរដ្ឋ​នៅក្នុងតំបន់រងគ្រោះដោយ​ខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លង ដោយលោកសម្រេចសាងសង់ផ្ទះថ្មី​ដល់ទៅ​២៥ពាន់ខ្នងក្នុងរយៈពេល​៥ឆ្នាំជួយដល់ពលរដ្ឋរងគ្រោះ។
មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុនបានទៅកាន់តំបន់រងគ្រោះធ្ងន់បំផុតដោយទឹកជំនន់ ខ្យល់ព្យុះ។ លោកគីម ជុងអ៊ុន បានបង្ហាញពីក្តីអាណិតអាសូររួមសុខរួមទុក្ខដល់ពលរដ្ឋ​ក្រីក្រ ប្រឈមនិឹងគ្រោះធម្មជាតិ។ ផ្ទះខ្លះមានអាយុកាលជាង​៥០ឆ្នាំទៅហើយ មានសភាព​ទ្រុឌទ្រោម។ ជាមួយគ្នានោះដែរមេដឹកនាំកូរ៉េខាងជើង​បានអំពាវនាវដល់កម្លាំងយោធាចូលរួម​នៅក្នុងគម្រោង​ខាងលើ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ​ បន្ទាប់ពីពិធីដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងឱកាសខួប​គម្រប់​៧៥ឆ្នាំថ្ងៃបង្កើតបក្ស​ពលករកូរ៉េខាងជើង នៅថ្ងៃទី​១០ខែតុលា​។ ក្នុងពេលថ្លែងសុន្ទរកថា នៅក្នុងពិធី​ខួប​៧៥ឆ្នាំ មេដឹកនាំ គីម ជុងអ៊ុន បានជូតទឹកភ្នែក​ ហើយសុំទោសដល់ពលរដ្ឋ​ដែលមិនអាចតបស្នងដល់ទំនុកចិត្ត​ទាំងស្រុងពីពលរដ្ឋមកលើរដ្ឋាភិបាល​។
ផ្ទុះថ្មី​ត្រូវបានសាងសង់ឡើងនៅក្នុងស្រុកGeomdeok ខេត្តHamgyong ប្រទេសកូរ៉េខាងជើង។ កម្លាំងទាហានកូរ៉េខាងជើង បានសាងសង់សម្រេច​៦០ភាគរយហើយ​ ក្នុងនោះមានផ្ទះ​២៣០០ខ្នង នៅក្នុងស្រុកKomdok ខេត្ត Hamgyong ភាគខាងជើងទីក្រុងព្យុងយ៉ាង។
ផ្ទះថ្មីដែលមេដឹកនាំ កូរ៉េខាងជើង សាងសងជូន ដោយសារតែផ្ទះចាស់រងការបំផ្លាញ​ដោយខ្យល់ព្យុះ និងទឹកជំនន់។ សកម្មភាពខាងលើ ក្រោយពេលមេដឹកនាំ គីម ជុ​ង​អ៊ុន ក្នុងពេលដែល​លោកអំពាវនាវឲ្យរួមដៃគ្នា «ក្នុងសង្គ្រាម៨០ថ្ងៃ»ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ច​ មុនពេលមហាសនិ្នបាតបក្សនៅខែមករាឆ្នាំ​២០២១៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print